ទីបំផុត! ​ស្រីនា ​សម្រេចក្តីស្រមៃ​បញ្ចប់ការ​សិក្សាថ្នាក់​បរិញ្ញាបត្រ​នៅអាមេរិក ក្នុងជំនាញមួយនេះ

នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់ ជា ស្រីនា ដែលអ្នកគាំទ្របានស្គាល់មកហើយថា នាងគឺជា Youtuber វ័យក្មេងស្រស់ស្អាតម្នាក់សម្បូរ​ដោយ​សមត្ថភាព និង ជំនាញខាងផាត់មុខ ​គ្រប់ស្ទាយ៌បែប​ឃ្យូតៗត្រូវចិត្ត​មិត្តយុវវ័យ​នាពេលកន្លង​មក។​

យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែឧសភា ស្រីនា បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងក្នុងបណ្តាញសង្គម កោតសរសើរ និង ចូលរួមត្រេកអរដល់រូបនាងជាខ្លាំង ដោ​យ​នាងបានសម្រេចក្តីសុបន្តិដ៏យូរមក​ហើយរបស់ខ្លួន ​ទៅទទួលសញ្ញាបត្រ​បញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រ ​សិក្សាអស់រយៈពេល ​៤ឆ្នាំ ជំនាញផ្នែក ​Business Admi​nis​tra​tion ​​ដោយជោគជ័យ ​នៅឯសហរដ្ឋអាមេរិក។

នេះបើតាមបង្ហោះនៅបណ្តាញសង្គមផ្ទាល់ខ្លួន និង រៀបរាប់ពីអារម្មណ៍ពិតរបស់នាង យ៉ាងដូច្នេះថា៖ «យំបោកក្បាលម្តងៗ ដោយសារធ្វើ Assignment អត់ចេញ ភ័យ​ផង ​យំផងដោយសារដាច់ internet ពេល ​quiz រត់ចេញ​ពីថតមកប្រលង​ក៏មាន ខឹងខ្លួនឯង​ដោយសារអត់យល់​មេរៀនក៏មាន ​រៀនផង ​ធ្វើការផង ពិន្ទុ​ក៏មិន​ពូកែ​​ដូចមុន ​ខ្ញុំមិនដែល​គិតថាខ្ញុំនឹង​រៀនចប់ទេ ​តែបន្ទាប់ពីស្ត្រេស​អស់រយះពេល ៤ ឆ្នាំចុង​ក្រោយ​ ខ្ញុំធ្វើបានហើយ»៕​

Leave a Reply

Your email address will not be published.