មានអ្នកមិនអស់ចិត្តរឿង នាយចឺម ស្រឡាញ់មេម៉ាយ ស្រាប់តែសាមីខ្លួនតបផាំងគ្មានទុកមុខឱ្យ

មួយរយៈធំមកហើយដែលតារាចម្រៀងវ័យក្មេង នាយចឺម បានប្រកាសសាងស្នេហ៍ជាមួយអ្នកនាង សេង សុខឃីម ដែលនាងត្រូវបានគេដឹងថា នាងធ្លាប់រៀបការ និង មានកូនប្រុសម្នាក់រួចមកហើយ តែក្រោយមកក៏បែកបាក់គ្នា និង រស់នៅស្ពាយឈ្មោះជាមេម៉ាយកូន ១ ដល់សព្វថ្ងៃ។

គេចាំបានថា កាលបង្ហាញពីអត្តសញ្ញាណថាសង្សារថ្មី នាយចឺម គឺជាមេម៉ាយកូន ១ នោះ ក៏បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើលមិនស្ទើរដែរ ព្រោះមិននឹកស្មានថាតារាចម្រៀងប្រុសរូបនេះ បែរមើលរំលងក្រមុំៗមកធ្លាក់ក្នុងអន្លង់ស្នេហ៍មេម៉ាយទាល់តែសោះ។ ដ្បិតថាគូស្នេហ៍ថ្មីរបស់ នាយចឺម គឺជាមេម៉ាយមែនពិត ប៉ុន្ដែអ្នកនាងមានមុខរបរច្បាស់លាស់ ពូកែរកស៊ី ថែមទាំងជាស្រីស្អាតមានសម្រស់មិនចាញ់តារានោះទេ។

ដោយឡែកមកដល់ពេលនេះ នៅតែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចនៅមិនទាន់អស់ចិត្តនៅឡើយថា ហេតុអ្វីបានជា នាយចឺម គឺជាតារាល្បីតែមកស្រឡាញ់មេម៉ាយដូច្នេះ? សំណួរចាក់ដោតមួយនេះ ត្រូវបានអ្នកនាង សេង សុខឃីម ឆ្លើយតបយ៉ាងចាក់ដោតទៅវិញដូចគ្នាថា ៖ «មេម៉ាយមិនមែនស្រីមែន តែខ្ញុំមិនដែលទាមទារឱ្យអ្នកណាមកស្រឡាញ់ខ្ញុំ ហើយគេមានអារម្មណ៍ថាខ្មាស់គេទេ ដឹងហេតុអីអត់ ខ្ញុំស៊ីបាយផ្ទះខ្ញុំចាយលុយខ្ញុំរក បើអ្នកមិនពេញចិត្ត ខ្លាចខ្មាស់គេ ខ្លាចប៉ះពាល់ឈ្មោះមែន កុំស្រឡាញ់មេម៉ាយអី អញ្ជើញចេញចុះ មែនអត់អ្នកមេម៉ាយ តែចង់ផ្តាំអ្នកគិតដូចពូនុងថា មនុស្សដូចពូមេម៉ាយមិនយកទេ យាយចេញមកក៏ដឹងថាពូអត់គិតផង អត់ចេះខុសទៀត»៕

Leave a Reply

Your email address will not be published.