Nick សង្សារចាស់ Tangmo ទម្លាយសម្តីយ៉ាងចាក់ដោត ក្រោយជីវិតមួយរយៈនេះ ដាំក្បាលចុះផ្ទួនៗ

មួយរយៈក្រោយនេះ គេសង្កេតឃើញតារាប្រុសវ័យក្មេង Nick Kunatip ហាក់បានប្រទះរឿងរ៉ាវក្រពុលមុខជាច្រើន មិនថាលោកធ្វើអ្វីក៏ដោយ ក៏ស្ទើរតែក្លាយជាប្រធានបទក្តៅគគុកឱ្យមហាជនរិះគន់យ៉ាងចាស់ដៃដែរ។

ជាពិសេសគឺរឿងក្តីរបស់ Tangmo ជាអតីតសង្សារចាស់របស់លោកនោះឯង លោកត្រូវបានគេសង្ស័យថាបានធ្វើបាបរាងកាយ Tangmo កាលពីនៅទាក់ទងគ្នា​ រហូតធ្វើក្លាយជារឿងផ្ទុះពេញបណ្តាញសង្គមតែម្តង។

យ៉ាងណាមិញ ថ្មីៗនេះ Nick ក៏បានចេញមុខមកទម្លាយសារមួយ នៅតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនផងដែរ ដែលហាក់បង្ហាញឱ្យឃើញពីការអស់សង្ឃឹមហួសចិត្តជាមួយនឹងរឿងរ៉ាវដែលខ្លួនបានប្រទះមួយរយៈក្រោយនេះ។

លោកបានសរសេរជាសារថា ៖ «ពីរបីខែក្រោយនេះ ខ្ញុំត្រូវមកប្រទះជាមួយនឹងរឿងដែលខ្លួនឯងមិនបានធ្វើទាំងដែលនៅសុខៗសោះ ងាកខ្លួនបន្តិចគឺមានរឿង ត្រូវមកស្រ្តេសជាមួយសម្តីឆ្កួតៗរបស់អ្នកដទៃ បើនិយាយឱ្យខ្លី ជីវិតមួយរយៈនេះគឺយ៉ាប់គួរឱ្យឆ្ងល់ ទាំងដែលវាកំពុងតែល្អសោះ អាណិតអ្នកនៅជុំវិញខ្លួនគ្រប់គ្នាណាស់»។

យ៉ាងណាមិញ ក្នុងនោះ ក៏មានមហាជនអ្នកគាំទ្រជាច្រើន ចូលទៅខមមិនលើកទឹកចិត្តលោកមិនដាច់នោះទេ ហើយគេក៏សង្ឃឹមថាក្រោយជួបរឿងទាំងនេះ លោកក៏នឹងមានរឿងល្អៗចូលមកលុបលាងផងដែរ៕

Leave a Reply

Your email address will not be published.