ស្លុ-.តចិត្ត! រំលងមួយអាទិត្យ ប៉ូលិសទម្លាយច្បាស់ហើយ Kailia Posey សម្ល-ា..ប់ខ្លួន ដោយសាររបៀបនេះ

Kailia Posey ក្មេង​ស្រី​ល្បី​លើ meme ដែល​ធ្វើ​ឱ្យ​មហាជន​ស្លុត​ចិត្ត ក្រោយ​រូប​នាង​សម្រេច​បញ្ចប់​ជីវិត​ខ្លួន​ត្រឹម​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ខួប​កំណើត​គម្រប់ ១៦ ឆ្នាំ​របស់​នាង ត្រូវ​បាន​ប៉ូលិស​ទម្លាយ​លម្អិត​បន្ថែម​ជុំវិញ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​នារី​វ័យ​ក្មេង​រូប​ស្រស់​នេះ​ស្លាប់។

កាល​ពី​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២២ កន្លង​ទៅ ក្រុម​នីតិវេជ្ជសាស្ត្រ​ប្រចាំ​តំបន់ Whatcom បាន​បញ្ជាក់​ថា នាង Kailia Posey បាន​ស្លាប់​ពី​ការ​ថប់​ដង្ហើម ដោយសារ​ការ​ចង​រឹត-​ក​ក្នុង​ឡាន​របស់​នាង​ក្នុង​ឧទ្យាន Birch Bay State កាល​​ពី​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ ២០២២ កន្លង​ទៅ។

ក្នុង​នោះ​ដែរ ខាង​ប៉ូលិស​ប្រចាំ​តំបន់ Whatcom បាន​និយាយ​ដែរ​ថា ចំពោះ​លទ្ធផល​កោសល្យវិច័យ និង ការ​ពិនិត្យ​លើ​សារធាតុ​ពុល គឺ​មិន​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​នោះ​ឡើយ ដើម្បី​ជា​ការ​គោរព​ដល់​ភាព​ឯកជន​នៃ​សព។

គួរ​រំឭក​ថា Kailia Posey ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍ Toddlers and Tiaras ហើយ​នាង​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មហាជន ក្រោយ​ឃ្លីប​ខ្លី​នៃ​វីដេអូ​របស់​នាង​សើច ត្រូវ​បាន​យក​ធ្វើ​ជា meme ផ្សេងៗ​ផុស​តាម​បណ្ដាញ​សង្គម៕

Leave a Reply

Your email address will not be published.