សង្វេគណាស់! ក្មេងស្រីតូចម្នាក់មានជំងឺជាប់ខ្លួន ត្រូវម្ដាយរត់ចោលហើយ ឪពុកមានប្រពន្ធថ្មី ក៏មិនអើពើមកមើលទៀត

នាពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងនូវក្ដីអាណិតអាសូរចំពោះកុមារីមួយរូប ដែលមានរបួសជាប់ខ្លួន ស្របពេលដែលម្ដាយរត់ចោល និងឪពុកមានប្រពន្ធថ្មី ក៏មិនខ្ចីមកមើលក្មេងស្រីរូបនេះឡើយ។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីមួយឈ្មោះ ​Samnag Chea បានបញ្ជាក់ឱ្យបានដឹងថា ក្មេងស្រីខាងលើមានឈ្មោះ ស្រីនាថ ត្រូវម្ដាយរបស់ខ្លួនរត់ចោលមិនដឹងនៅឯណា ខណៈឪពុកមានប្រពន្ធក្រោយ ពុំដែលមករកកូននោះឡើយ។

អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ នៅពេលដែលក្មេងស្រីឈឺគឺមានតែពាក្យ «ម៉ែអើយ ឈឺណាស់ជួយកូនផង» ជាពាក្យដែលមានលើមនុស្សគ្រប់រូប។ ដូច្នេះហើយ ដោយក្ដីអាណិត លោកគ្រូអ្នកគ្រូនៅសាលាក្រាំងក្អុក ក៏បានសហការគ្នាយកក្មេងស្រីកម្សត់ទៅព្យាបាលតាមលទ្ធភាព ខណៈសប្បុរសជនអាចឧបត្ថម្ភជាថវិកាបាន ដោយប្រសិនបើព្យាបាលក្មេងស្រីជាហើយ ថវិកាជំនួយដែលនៅសេសសល់នឹងប្រគល់ជូនក្មេងស្រី ដើម្បីទិញសម្ភារសិក្សា សម្លៀកបំពាក់ តាមតម្រូវការរបស់គេ៕

Leave a Reply

Your email address will not be published.