កូនភ្លោះទាំង ២ របស់ នាយក្រឹម នៅតូចមែនតែចង់ចេះណាស់ រហូតប៉ាម៉ាក់អញ្ជើញគ្រូមកបង្រៀនដល់ផ្ទះ

ភ្លេចៗត្រចៀកកូនភ្លោះស្រីទាំង ២ របស់តារាកំប្លែងជើងចាស់ នាយក្រឹម និង ស្រីលាភ មានអាយុជិត ៥ ឆ្នាំហើយ ដោយកាន់តែធំនាងតូច លីណា និង លីសា កាន់តែស្រស់ស្អាត សាច់ឈាមសទ្រលុកៗ មុខមាត់មូលកំប្លង់ៗគួរឱ្យស្រឡាញ់ខ្លាំងណាស់។

ជាពិសេសកន្លងមក នាយក្រឹម តែងបង្ហោះរូបថតបង្ហាញស្នាមញញឹម និង មានមោទកភាពជាខ្លាំងដែលកូនភ្លោះស្រីទាំង ២ មិនត្រឹមតែស្រស់ស្អាតកាត់តាមម្ដាយរបស់គេទេ ថែមទាំងមានដុងសិល្បៈមិនខុសពីឪពុកថែមទៀត។

គ្រាន់តែកូនស្រីទាំង ២ ធំធាត់ឡើងដឹងខុសដឹងត្រូវបន្តិច នាយក្រឹម និង ស្រីលាភ បានឱ្យគ្រូមកបង្រៀនអក្សរដល់កូនៗដល់ផ្ទះ ព្រោះបើតាមតារាកំប្លែង ស្រីលាភ បានឱ្យដឹងថា នាងតូចទាំងពីរចង់ចេះចង់ដឹងណាស់ ហើយភាសាដំបូងដែលនាងតូចទាំងពីររៀននោះគឺជាអក្សរខ្មែរយើង។

ថ្មីៗនេះ ស្រីលាភ បានបង្ហោះទិដ្ឋភាពកូនៗរៀនអក្សរថ្ងៃដំបូងនៅលើហ្វេសប៊ុកថា ៖ «អូនលីសា & លីណា រៀនអក្សរខ្មែរថ្ងៃដំបូង អ្នកគ្រូមកបង្រៀនដល់ផ្ទះ អូនចង់ចេះចង់ដឹងហើយ រៀនភាសាអីក៏ដោយ តែកុំភ្លេចភាសាខ្មែរ និង អក្សរសាស្រ្តខ្មែរ គឺសំខាន់ណាស់សម្រាប់ប្រទេសជាតិ»៕

Leave a Reply

Your email address will not be published.