ឃើញស្និទ្ធគ្នាបេះមិនចេញ ឥលូវ ទូច ស្រីល័ក្ខ ប្រកាសច្បាស់ៗពីតំណែងគ្រូបង្វឹកសង្ហា

មួយរយៈធំមកហើយ ចាប់តាំងពីលែងលះអតីតស្វាមីដាច់ស្រេច តារាចម្រៀង ទូច ស្រីល័ក្ខ តែងបណ្ដើរគូបង្វឹករូបសង្ហាទៅណាមកណាយ៉ាងត្រសងប្រៀបដូចជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូ ជាពិសេសភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរមើលយ៉ាងណាមិនមែនជាទំនាក់ទំនងត្រឹមជាមិត្តល្អនឹងគ្នាដែរ។

ទោះបីជាមហាជនជាច្រើនយល់ថា ទូច ស្រីល័ក្ខ ត្រូវបានគ្រូបង្វឹករូបសង្ហាខាងលើស្អំបេះដូង ក្រោយខូចចិត្តឈឺចាប់រឿងអាពាហ៍ពិពាហ៍មុនមិនសមប្រកប ប៉ុន្ដែតារាចម្រៀងស្រីរូបនេះមិនដែលប្រកាសឱ្យមហាជនបានដឹងជាក់លាក់ថា នាង និង គ្រូបង្វឹកហាត់ប្រាណរូបនោះគឺជាគូស្នេហ៍នឹងគ្នាឡើយ។

ទើបមកដល់ថ្ងៃទី ១២ ឧសភា ឆ្នាំ ២០២២ នេះ អ្នកមេម៉ាយចាយរាង ទូច ស្រីល័ក្ខ បានប្រកាសក្ដែងៗនៅលើគណនីអ៊ីនស្រ្តាក្រាម តាមរយៈការផុសរូបជាមួយគ្រូបង្វឹកខាងលើ ព្រមទាំងអះអាងច្បាស់ៗថា បុរសនៅក្បែរនាងនេះគឺជាគូស្នេហ៍។ ទូច ស្រីល័ក្ខ បញ្ជាក់យ៉ាងខ្លីថា «With my honey» ដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលផង ជួយត្រេកអរជំនួសផងដែលរកបានអ្នកស្អំបេះដូងដូច្នេះ៕

Leave a Reply

Your email address will not be published.