ផេនខេត ទម្លាយសាច់ប្រាក់ គង់ ចាន់ស្រីមុំ ធ្លាប់ឲ្យខ្លួន ដល់ទៅ…(មានវីដេអូ)

ដូចដែរដឹងស្រាប់ហើយថា តារាស្រី គង់ ចាន់ស្រីមុំ សព្វថ្ងៃនេះ កំពុងក្លាយជា តារាផ្ទុះប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈ មិនតែប៉ុណ្ណោះ មហាជនក៏ស្គាល់ថា រូបនាងមានលុយចាយមិនខ្វះឡើយ ខណៈក្នុងកណ្តាប់ដៃ មានជំនួញរកប្រាក់ចំណូលបានច្រើនជាប្រចាំ។

ផ្ទុយទៅវិញ ពេលមនុស្សជិតស្និទ ដូចជា តារាស្រី ផេនខេត ជួបបញ្ហាបំណុលត្រឹម ១៥ម៉ឺនដុល្លារសោះ ហេតុអ្វី តារាស្រីរូបនេះ មិនព្រមជួយ បែរជំនួសមកជា ការបញ្ចេញមុខLive ជាមួយ ផេនខេត សុំឲ្យម្ចាស់បំណុល លើកលែងការប្រាក់ឲ្យទៅវិញ?

តួយ៉ាង ក្រោយផ្ទុះមន្ទិលនេះ ឥតស្កប់ស្កល់នោះ រូបនាងបានបង្ហើបថា មិនមែនអត់ជួយទេ គឺជួយរួចរាល់ហើយ គ្រាន់តែពេលត្រូវជួយ មិនចាំបាច់បង្ហោះប្រាប់គេឯងតែប៉ុណ្ណោះ ព្រោះទំនាក់ទំនងអ្នកទាំងពីរ ហួសពីស្និទស្នាល យ៉ាងណាមិញ សំណួរនេះនៅតែជាចម្ងល់បងប្អូនម្នាក់ហើយម្នាក់ទៀត ចុងក្រោយ តារាស្រី ផេនខេត ព្រមទម្លាយសាច់ប្រាក់គោលៗធំៗ របស់តារាស្រី គង់ ចាន់ស្រីមុំ ធ្លាប់ឲ្យខ្លួន ស្តាប់ហើយ អ្នករិះគន់ ស្រឡាំងកាំងតែម្តង ដោយ ផេនខេត បង្ហើបថា ៖

ម៉ែ ឲ្យលុយកូនទៅរកស៊ី ៦ម៉ឺន ឲ្យទិញនេះ ទិញនោះ បុណ្យទានក៏ឲ្យ នៅមានពេលខលទៅសុំម៉ែ ម៉ែឲ្យរស់នៅក្នុងផ្ទះបណ្តោះអាសន្ន បើសរុបទៅគឺ ច្រើនជាង ១៥ម៉ឺនដុល្លារទៀត ហើយរាល់ពេលឲ្យលុយម្តងៗ មិនឲ្យខ្ចីទៀត គឺឲ្យយកទៅរកស៊ី ព្រោះ តារាស្រីរូបនេះ មានតំណមមិនឲ្យគេខ្ចីលុយបាន៕

Leave a Reply

Your email address will not be published.