មេធាវីការពារក្តី Tangmo បង្ហាញដំរួយថ្មីទាក់ទងនឹងចរិតហាយសូរម្នាក់ ចូលចិត្តដាក់ថ្នាំក្នុងស្រាឱ្យស្រីៗផឹក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះជាង ១ សប្តាហ៍ទៅហើយ ដែលតារាស្រី Tangmo បានឃ្លាតឆ្ងាយពីមិត្តភក្តិ និង ក្រុមគ្រួសារគ្មានថ្ងៃត្រឡប់។ ចំណែករឿងក្តីការស្លាប់របស់នាងក៏នៅពុំទាន់រកឃើញការពិតនៅឡើយទេ ទាក់ទងទៅនឹងការស្លាប់របស់នាងថានាងបានបាត់បង់ជីវិតដោយសារអ្វីឱ្យប្រាកដនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ អ្វីដែលមហាជនស្ទើរតែទូទាំងប្រទេសកំពុងតែរង់ចាំមើលនោះ គឺលទ្ធផលការស៊ើបអង្កេតរបស់ប៉ូលិស ដែលបានសួរចម្លើយទៅកាន់បុគ្គលដែលគួរឱ្យសង្ស័យ ៥ នាក់ បានរួមដំណើរជាមួយ Tangmo ព្រោះមកទល់ពេលនេះហើយនៅពុំទាន់បញ្ជាក់បានទៀតពីហេតុផលការស្លាប់ពិតប្រាកដនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាណាមិញ បើងាកមកមើលពីមេធាវី Tum ឯណោះវិញ លោកក៏កំពុងតែដុតដៃដុតជើងជាខ្លាំងក្នុងការតាមស្វែងរកការពិតជូន Tangmo ជាពិសេស ថ្មីៗនេះលោកក៏បានបង្ហើបថា លោកមានដំរួយថ្មីទៀតហើយទាក់ទងទៅរឿងក្តីមួយនេះ។ ជាក់ស្តែងលោកបានទម្លាយថា មានបុគ្គលសំខាន់ម្នាក់នៅក្នុងក្រុមលំដាប់ហាយសូរ បានទម្លាយរឿងរ៉ាវប្រាប់លោកថា ក្នុងចំណោមបុគ្គលលើទូកនោះ មានហាយសូរម្នាក់ចូលចិត្តដាក់ថ្នាំក្នុងស្រាឱ្យមនុស្សស្រីផឹងឱ្យសន្លប់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ពេលនេះលោក មេធាវី Tum ក៏កំពុងតែស៊ើបអង្កេតទៅលើដំរួយទាំងនេះជាបន្តទៀតដែរ ដើម្បីជាភស្តុតាងក្នុងការស្វែងរកការពិត នៃការស្លាប់របស់តារាស្រី Tangmo៕

Leave a Reply

Your email address will not be published.