អីយ៉ា ស្ងាត់ៗ ចែកា រៀបចំពិធីបង្កក់កូនស្រី នៅថ្ងៃនេះបាត់ មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីរីករាយខ្លាំងណាស់…(មានវីដេអូ)

អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏ដូចជាអ្នកគាំទ្រ ពិតជាបានជ្រាបច្បាស់ហើយ កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ដោយ ចែកា បានសម្រាលកូនដោយជោគជ័យហើយ។ កូនស្រីម្នាក់នេះ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់។

កូនស្រីម្នាក់នេះ មានឈ្មោះដ៏ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ ដោយចែកាក សម្រាលនៅ ឯមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា តែ ចែកា មិនបានកើតតាមធម្មជាតិឡើយ គឺដោយសារការវះកាត់។

ក្រោយទទួលបានកាដូដ៏ពិសេសនេះហើយ ចែកា និងស្វាមី តែងតែបង្ហាញអារម្មណ៍សប្បាយរីករាយ ខុសពីសព្វដង មើលទៅអ្នកទាំងពីរពិតជាពេញចិត្តខ្លាំងណាស់ នូវសមាជិកថ្មីម្នាក់នេះខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យប៉ាៗ ទិញបន្តោងខ្សែកពេជ្រឲ្យទៀត។

លុះមកដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នេះ ចែកា បានរៀបចំពិធី ចេញខែ (បង្កក់) កូនស្រី របស់ខ្លួនហើយ ជាលក្ខណៈគ្រួសារ មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីរីករាយខ្លាំងណាស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទំាងអស់គ្នា ៖

Related posts

Leave a Comment