អស់ការទ្រាំ Gavin ចេញបញ្ជាក់មូលហេតុម្តងទៀត ទាក់ទងរឿងមិនព្រមបើកបង្ហាញមុខកូន

កាលពីពេលកន្លងទៅ រឿងរ៉ាវកូនប្រុសតូចរបស់តារាស្រី Pumpu និង តារាចម្រៀងប្រុស Gavin ហាក់នៅរណ្តំក្នុងចិត្តអ្នកគាំទ្រនៅឡើយ ដែលម្នាក់ៗសម្តែងការិះគន់ជាខ្លាំងទៅលើឪពុកម្តាយ ពីមូលហេតុដែលមិនបង្ហាញមុខកូនប្រុស។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវ និង មតិរិះគន់នេះដែរ គេឃើញ Pumpu ក៏ធ្លាប់ចេញមុខបកស្រាយម្តងរួចមកហើយពីមូលហេតុនាងមិនបង្ហាញមុខកូនតូច តែទោះជាយ៉ាងណា បើទោះបីជានាងបានបញ្ជាក់ពីមូលហេតុច្បាស់ហើយក៏ដោយ ក៏នៅតែមានពាក្យពេចន៍មិនល្អវាយប្រហារមកលើនាងជារឿយៗដដែល។

ដោយឡែក ខណៈរឿងកូននៅតែជាប្រធានបទដែលមហាជនលើកមកនិយាយ Gavin ជាឪពុកក៏បានលេចមុខបកស្រាយពីមូលហេតុម្តងទៀតទាំងទឹកភ្នែកនៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដោយលោកបាននិយាយថា ៖ «កាលដែលលោកមិនបង្ហាញមុខកូន គឺដោយសារតែលោកគិតថាលោកធ្លាប់រស់នៅក្នុងរង្វង់សិល្បៈអស់ពេលជាច្រើនឆ្នាំហើយ ទម្រាំលោកតស៊ូប្រឆាំងរាល់ពាក្យរិះគន់ តិះដៀលបានវាមិនងាយនោះទេ ចុះទម្រាំកូនរបស់លោកនៅតូច ប្រសិនបើមានអ្នករិះគន់ តើគេអាចនិយាយបានទេ អាចប្រឆាំងបានដូចមនុស្សធំទេ ប្រាកដជាអត់ហើយព្រោះគេនៅតូច ដូច្នេះលោកគិតថា លោកចង់ការពារសិទ្ធិនេះឱ្យកូនរបស់លោក បើសិនគេធំដឹងក្តីពេលណា គេចង់ធ្វើអ្វីលោកនឹងបើកសិទ្ធិគ្រប់យ៉ាង»។

យ៉ាងណាមិញ ស្របពេលមានមហាជនខ្លះសម្តែងការមិនពេញចិត្ត និង រិះគន់ទៅលើអ្នកទាំងពីរក៏ដោយ តែក៏មានមហាជនជាច្រើនទៀតបានសម្តែងការគាំទ្រ និង លើកទឹកចិត្តដល់លោកប៉ាអ្នកម៉ាក់ទាំងពីររូបនេះដែរ៕

Leave a Reply

Your email address will not be published.