រំភើបជំនួសក្មេងៗ! ឃើញប្អូនគ្មានសាលារៀនត្រឹមត្រូវ អ្នកនាង ទ្រី ដាណា​ ចំណាយថវិកាផ្ទាល់ខ្លួន ជាង២ម៉ឺនដុល្លារ ដើម្បីសាងសងសាលាជូនប្អូនៗ…

ម្ចាស់ហាងពេជ្រ ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា​ ដែលរាល់ថ្ងៃមមាញឹក រឿងរកស៊ី និងជួយដល់សង្គម។ ពេលនេះ អ្នកនាងត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង ពិសេសរឿងធ្វើមនុស្សធម៏នេះផ្ទាល់តែម្តង។

ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកនាងបានទៅជួបជាមួយប្អូនៗសិស្សានុសិស្សនៅសាលាក្រីក្រមួយកន្លែង ដោយអ្នកនាងបាននាំយកសំភារៈសិក្សា និងចំណីបន្តិចបន្តួច ទៅជូនដល់ប្អូនៗ ក្មួយៗ ដែលចង់បាននូវចំណេះដឹង ប្រឹងប្រែងរៀនសូត្រ ហើយអ្នកនាងបានសន្យាថា និងធ្វើសាលាជូនប្អូនដើម្បីងាយស្រួលនៅក្នុងរៀនសូត្រផងដែរ ។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានឲ្យដឹងថា “ថ្ងៃក្រោយ ប្អូនៗទាំងអស់គ្នា នឹងបានរៀនក្នុងសាលាថ្ម មិនសាចភ្លៀងទទឹក មិនត្រូវក្ដៅដូចរាល់ថ្ងៃទៀតទេ ខ្ញុំសន្យាហើយ គិតលឿន ធ្វើលឿន សាលាមួយខ្នង ទទឹង ៩ម៉ែត្រ បណ្ដោយ២៤ម៉ែត្រ មាន ៣បន្ទប់ ត្រូវចំណាយជាង ២ម៉ឺនដុល្លារ និងដងទង់ជាតិ មានកន្លែងគោរពចម្រៀងជាតិត្រឹមត្រូវ។

អរគុណលោកគ្រូ ដែលសម្របសម្រួល ជួយដាក់ដេញថ្លៃ ហើយក៏អរគុណដល់អាជ្ញាធរ ដែលអនុញ្ញាតសាងសង់ភ្លាមៗ ដើម្បីក្មេងឆាប់បានរៀនស្រួល សង្ឃឹមថាសង់រួចរាល់ឆាប់ៗនេះ។ នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន ដើម្បីអ្នកតស៊ូរៀនសូត្រ “។

Related posts

Leave a Comment