ថ្នាក់ដឹកនាំល្អ ! ទីបំផុត តារាចម្រៀង ខាន់ ជេមស៌ បានជួប ឯកឧត្តម គួច ចំរើន ហើយ ថែមទំាងពោលពាក្យ ដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា…(មានវីដេអូ)

នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទទួលផ្ទាល់ ភ្ញៀវទេសចរ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង ពេលនេះពួកគាត់បានត្រឡប់មកដីគោកវិញ ដោយសុវត្ថិភាពហើយ នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរង់ចាំជួយសង្គ្រោះផងដែរ។

ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា “ភ្ញៀវទេសចរ​ ជាតិ​ អន្តរជាតិ​ ចំនួន​ ៦២១​ ស្រីចំនួន​ ២១៥នាក់​ កុមារ​ ៩៦នាក់​ ទារក​ ៦នាក់​ ដែលជាប់នៅលេីកោះរ៉ុង​ អស់ជាច្រេីនថ្ងៃ​ ដោយសារ​ ព្យុះ​ ភ្លៀង​ ខ្យល់​រលកខ្លាំង​ បានមកដល់ដីគោក​ ដោយសុវត្ថិភាពទាំងអស់គ្នាហេីយ​ ។”។

រឹតតែគួរឲ្យចាប់អារម្មណ៍នោះ គេក៏បានឃើញ តារាចម្រៀង ខាន់ ជេមស៌ បានជួបផ្ទាល់ជាមួយ ឯកឧត្តម គួច ចំរើន ផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយថា ៖

“ខ្ញុំបាទសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកពូ ឯកឧត្តម អភិបាលខេត្ត គួច ចំរើន និងលោកស្នងការ ជួន ណារិន្ទ ព្រមទាំងលោក ឧកញ៉ា ទៀ វិចិត្រ ព្រមទាំងអាជ្ញាធរ ដែនដី ដែលបានយកចិត្តទុកដាក់ ក្នុងជួសម្រួលដល់ពួកយើងបានមកដល់ក្រុងព្រះសីហនុវិញដោយសុវត្ថិភាព។ អរគុណសន្តិភាព”៕

Related posts

Leave a Comment