(វីដេអូ) បុរសម្នាក់ត្រូវចោរធា-ក់ម៉ូតូផ្តួលប្លន់កណ្តាលយប់ស្ងាត់នៅផ្លូវចំពុះក្អែក បានត្រឹមរត់ស្រែកចោរៗ គួរឱ្យអាណិត

មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីអាណិតអាសូរ ក្រោយបុរសម្នាក់ជួបប្រទះហេតុការណ៍ចោរប្លន់ធាក់យកម៉ូតូនៅចំណុចផ្លូវចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីមួយឈ្មោះ Boren Cctv បានបង្ហាញពីវីដេអូនៃហេតុការណ៍ ព្រមទាំងបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ វេលាម៉ោងប្រមាណ ៣ និង ៤៤ នាទីទៀបភ្លឺ មានករណីចោរធាក់ប្លន់វៃយកម៉ូតូបានសម្រេច ព្រមទាំងវាយម្ចាស់ម៉ូតូឱ្យរត់ បានត្រឹមស្រែកចោរៗឡើងផ្អើលកន្លះភូមិ។

ទន្ទឹមនឹងនោះ តាមរយៈវីដេអូ ថតជាប់ក្នុងកាម៉េរ៉ាសុវត្ថិភាព ជាង ២០ វិនាទី បានបង្ហាញពីសកម្មភាព ក្រុមចោរចំនួន ០២ ម៉ូតូ មានគ្នា ០៤​ នាក់ នាំគ្នាកៀរម៉ូតូជនរងគ្រោះ ឱ្យដួលនៅលើដងផ្លូវ ព្រមទាំងទាញបំពង់ទីបវាយជនរងគ្រោះ និង យកម៉ូតូជិះចេញទៅតែម្ដង៕


Leave a Reply

Your email address will not be published.