សោកស្ដាយ! ជា ​សុជាតិ ​ក្រុមក្មេងខ្មែរ ​ជួបទុក្ខធំ​បាត់បង់​ម្ដាយជា​ទីស្រឡាញ់​

នៅយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ អ្នកលេងបណ្ដាញសង្គមទទួលបានដំណឹងដ៏គួរឱ្យសោកស្ដាយបំផុតកើតចំពោះ តារាចម្រៀង ជា សុជាតិ ដែលជា​សមា​ជិក​ក្រុម​ក្មេងខ្មែរដ៏ល្បីឈ្មោះ បានជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ គឺម្ដាយរបស់លោកបានទទួលមរណភាពហើយ។

នេះបើតាមបណ្ដាញសង្គមរបស់ក្មេងខ្មែរ ដែលបានប្ដូររូបប្រូហ្វាល់កាន់ទុក្ខ និងបានជូនដំណឹងឱ្យដឹងថា ម្ដាយរបស់ លោក ជា សុជាតិ បានទទួលមរណ​ភាពហើយ​នៅ​វេលា​ម៉ោង ៦:៥០ នាទីល្ងាច។ ជាមួយគ្នានោះ ក៏បានឃើញបណ្ដាញសង្គម តារាចម្រៀងប្រុសរូបនេះ ធ្វើការស៊ែរបន្តពីការបង្ហោះរបស់ប្អូន​ស្រីដោយភ្ជាប់ជាមួយ​សារដ៏​រំជួលចិត្តថា ៖ «ម៉ាក់ទៅបានសុខហើយ»។

ក្រោយទទួលបានដំណឹងដ៏​ក្រៀមក្រំនេះ ​មហាជនអ្នកគាំទ្រ ​ក៏ដូចជាអ្នកសិល្បៈជា​ច្រើនបានសម្ដែង​នូវការសោកស្ដាយ​ជាពន់ពេក ​និងបានចូលរួមរំលែក​ទុក្ខដល់​តារា​ប្រុស​រូបនេះ ​និងក្រុមគ្រួសារ​ជាផងដែរ៕​

Leave a Reply

Your email address will not be published.