ថ្ងៃខួបរៀបការ ៧ ឆ្នាំ ភរិយា កែវ វាសនា ទម្លាយរឿងឪពុកម្ដាយខ្លួនមិនពេញចិត្តនឹង លោកកែវ វាសនា ទេមុនរៀបការ

មិនថាអ្នកស្ថិតក្នុងចង្កោមសិល្បៈ ឬមហាជនអ្នកគាំទ្រវិស័យសិល្បៈនោះទេ ភាគច្រើនសុទ្ធតែបានដឹងច្បាស់ដូចថ្ងៃថា តារាចម្រៀង កែវ វាសនា បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយភរិយាដែលមានសម្រស់មិនចាញ់តារា ថែមទាំងមានចំណងដៃកូនប្រុសស្រី ២ នាក់ដ៏គួរឱ្យស្រឡាញ់។

ជារឿយៗ មហាជននាំគ្នាកោតសរសើរជាខ្លាំងពីជីវិតឯកជនរបស់តារាចម្រៀង កែវ វាសនា ដែលមានប្រពន្ធពូកែរកស៊ីចេះទុកដាក់ ធ្វើឱ្យពួកគេរស់នៅក្នុងជីវភាពមួយដែលសប្បាយហ៊ឺហារមិនខ្វះអ្វី មិនថាលុយ ឡានទំនើប ផ្ទះវីឡា បច្ចុប្បន្នពួកគេសុទ្ធតែមានជារបស់ផ្ទាល់ខ្លួនអស់ទៅហើយ ក្រោយចាប់ដៃគ្នារៀបការសាងគ្រួសាររយៈពេល ៧ ឆ្នាំមកនេះ។

ដ្បិតថា កែវ វាសនា និង ភរិយាទើបក្រាបផ្ទឹមជាប្ដីប្រពន្ធរយៈពេល ៧ ឆ្នាំ ប៉ុន្ដែអ្នកទាំងពីរបានទាក់ទងស្គាល់ចិត្តថ្លើមគ្នារយៈពេល ១៤ ឆ្នាំមកហើយ។ រឿងដែលគួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃខួបរៀបការ ៧ ឆ្នាំ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ ភរិយាតារាចម្រៀងប្រុសខាងលើ បានទម្លាយពីរឿងអតីតកាលមួយថា ឪពុកម្ដាយនាងមិនពេញចិត្ត កែវ វាសនា នោះទេ។

ទោះបីជាឪពុកម្ដាយខាងស្រីមិនពេញចិត្តឱ្យអ្នកទាំងពីររស់នៅជាមួយគ្នា ប៉ុន្ដែ កែវ វាសនា និង ប្រពន្ធប្រឹងតស៊ូស្រឡាញ់គ្នាជម្នះឧបសគ្គរហូតទទួលបានការអនុញ្ញាតពីចាស់ទុំទាំងសងខាង ហើយចាប់ដៃគ្នាខំប្រឹងរកស៊ីដោយមិនពឹងផ្អែកលើទ្រព្យសម្បត្តិឪពុកម្ដាយរហូតមានបានដូចសព្វថ្ងៃ៕

Leave a Reply

Your email address will not be published.