ចូលរួមរំលែកទុក្ខ! លោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ទទួលមរណភាពនៅថ្ងៃនេះ

ជារឿងដ៏គួរឱ្យសោកស្ដាយ និង រំជួលចិត្តបំផុត នៅព្រឹកថ្ងៃទី ១១ ​ខែឧសភា ឆ្នាំ ២០២២ នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ពីមរណភាពរបស់លោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានទទួលអនិច្ចកម្ម នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ ដោយរោគាពាធ។

គួរឱ្យដឹងផងដែរថា លោកឧកញ៉ា ឫទ្ធី សំណាង ជាអ្នកដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃជាច្រើ​ន ចំពោះសង្គមជាតិ ជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និង មនុស្សធម៌ ជាដើម ដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្មនាពេលកន្លងមក។

ក្រោមការដឹកនាំ ក្លិបបាល់ទាត់ភ្នំពេញក្រោន អស់រយៈកាលជាង ១០ ឆ្នាំ របស់លោកឧកញ៉ា ឫទ្ធី សំណាង លោកបានចំណាយនូវកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើនដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និង ជាពិសេសសម្រាប់អ្នកគាំទ្រក្លិបភ្នំពេញក្រោន ជាទីស្រឡាញ់របស់លោកផងដែរ៕

Leave a Reply

Your email address will not be published.