អេដវីន ឱបពាក្យម្ដាយផ្ដែផ្ដាំជាប់ទ្រូង ហាក់ជាកម្លាំងជំរុញចិត្តឱ្យកាន់តែរឹងមាំ

មួយរយៈចុងក្រោយនេះ តារាសម្ដែងរូបសង្ហា យិត មាសឧស្សាហ៍ ហៅ អេដវីន បានបង្ហាញមុខយ៉ាងសកម្មនៅក្នុងវិថីសិល្បៈជាថ្មីម្ដងទៀត ក្រោយផុតខ្លួនដល់ចំណុលសូន្យ ត្រូវជាប់ពន្ធនាគារបន្ទាប់ពីប្រើអំពើហិង្សាលើអតីតគូស្នេហ៍កាលពីពេលកន្លងទៅ។

ក្រោយឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិត ជួបប្រទះនូវរឿងរ៉ាវអាស្រូវភ្លូកទឹកភ្លូកដី ត្រូវមហាជនស្ដីបន្ទោសកក្រើកបណ្ដាញសង្គម ពេលនេះ អេដវីន បានត្រឡប់មកសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈម្ដងទៀត ព្រោះថាកន្លងមក អេដវីន ធ្លាប់ក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនផុសផុលពីស្រទាប់មហាជនតាមរយៈសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ បូករួមទាំងរូបរាងស្រស់សង្ហារបស់លោកទៀតនោះ បានធ្វើឱ្យនារីៗមិនតិចនោះទេដែលឈ្លក់វង្វេង។

ថ្មីៗនេះ អេដវីន បានជួបពិភាក្សាជាមួយលោកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធដ៏ឆ្នើម ក្នុងនោះលោកថែមទាំងទម្លាយពីបណ្ដំាម្ដាយយ៉ាងមាន​ន័យថា ៖ «ម៉ែប្រាប់ថា៖ ពេជ្រនៅតែជាពេជ្រ ទោះបីជាពេជ្រនោះធ្លាក់កប់ជ្រៅក្រោមទឹក ក្រោមភក់ប៉ុនណាក៏ដោយ ពេជ្រនៅតែមានពន្លឺចែងចាំង វាមិនបានអាប់រស្មីនោះទេ គ្រាន់តែត្រូវការកែច្នៃ និងដុសខាត់ឡើងវិញ នោះពេជ្រនឹងបញ្ចេញពន្លឺឡើងវិញជាក់ជាមិនខាន»៕

Leave a Reply

Your email address will not be published.