អស់រយៈពេលជាងមួយសប្តាហ៍ទៅហើយ ដែលរឿងរ៉ាវការស្លាប់របស់តារាស្រី Tangmo នៅតែមិនទាន់អាចដោះស្រាយ រកការពិតឃើញនៅឡើយទេ ប៉ុន្តែក្នុងនោះគេនៅតែរកឃើញភស្តុតាងថ្មីៗជាច្រើន ដែលធ្វើឱ្យមហាជនកាន់តែអន្ទះសាចង់ដឹង។
យ៉ាងណាមិញ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ គេបានប្រទះឃើញភស្តុតាងថ្មីមួយទៀតហើយ តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់កន្លែងចាក់សាំងមួយកន្លែង នៅឆ្ងាយពីកន្លែងកើតហេតុប្រមាណ ៥ គីឡូម៉ែត្រ ។
ដោយក្រោយពី Tangmo បានធ្លាក់ទឹករួច ពួកអ្នកនៅរួមទូកទាំងប៉ុន្មាននោះ បានមកចតឡានបីបួនគ្រឿងនៅកន្លែងចាក់សាំងនេះ ដែលមាន Poh, Robert, Job និង Sand ហើយពួកគេបានចុះមកឈរក្រៅឡាន មិនដឹងនិយាយអ្វីជាមួយគ្នា អស់ជាងកន្លះម៉ោងឯណោះ ទើបចែកផ្លូវគ្នាទៅវិញរៀងៗខ្លួន។
យ៉ាងណាមិញ ភស្តុតាងមួយនេះ រឹតតែធ្វើឱ្យមហាជនមានការសង្ស័យថែមទៀត ព្រោះមើលទៅក្រុមនេះ ហាក់មានអ្វីលាក់បាំងច្រើនណាស់ ហើយគេសង្ឃឹមថាប៉ូលិសនឹងបន្តចាត់តទៅទៀត ដោយមិនបណ្តោយឱ្យពួកនេះរួចខ្លួនឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖