ផេនខេក នឹកតូចចិត្តក្នុងមួយជីវិត គ្មានរឿងជោគជ័យមួយ ពិបាកខ្លាំងជាងគេគុណនឹង ១០០

រឿងរ៉ាវត្រូវប្ដីក្បត់ចិត្តលួចមានអ្នកថ្មីផ្អើលពេញបណ្ដាញសង្គមរបស់ ផេនខេក បានកន្លងទៅមួយរយៈហើយ ប៉ុន្ដែមកទល់ពេលនេះ ពិធីការិនីប្រចាំកម្មវិធីកម្សាន្ត 3Fun រូបនេះ ហាក់នៅមិនទាន់កាត់ចិត្តបានទាំងស្រុងនៅឡើយ ហើយពេលនេះនាងថែមទាំងត្អូញត្អែរ តូចចិត្តតូចថ្លើមនឹងវាសនារបស់ខ្លួន កើតមកជួបតែបញ្ហាមិនចេះចប់ គ្មានរឿងដែលជោគជ័យមួយសោះមិនថារឿងគ្រួសារ ស្នេហា ថែមទាំងមានបំណុលរុំកោះទៀត។

នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ផេនខេក បានបង្ហោះសាររៀបរាប់ទាំងតូចចិត្តថា ៖ «អារម្មណ៍ពេលនេះ អត់យល់ខ្លួនឯងសោះ លំបាកច្រើនរឿងពេកហើយទេដឹង? ហេតុអីគ្មានរឿងណាមួយដែលជោគជ័យសោះចឹង ទាំងរឿងគ្រួសារ ទាំងស្នេហា ឥលូវមកមានបំណុលពេញហ្នឹងទៀត ខ្ញុំដឹងថាមានគេលំបាកច្រើន តែមើលទៅខ្ញុំប្រហែលជាលំបាកខ្លាំងជាងគេ×100 ហើយ ទៅមុខលែងចង់រួចហើយ តើពេលណាជីវិតខ្ញុំរួចផុតរឿងអស់ហ្នឹងទៅ?»។

ក្រោយ ផេនខេក បង្ហោះសារត្អូញត្អែរពីជីវិតជួបតែរឿងលំបាកជាងគេជាងឯង ក្នុងនោះគេក៏ឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើនបានបញ្ចេញយោបល់លើកទឹកចិត្តនាងឱ្យប្រឹងប្រែងតស៊ូបន្តទៀត៕

Leave a Reply

Your email address will not be published.