ទិវាគុណម្តាយ ស្រាប់តែអ្នកនាង អម្ពរ ទេវី បែរជាពោលផ្តាំទៅកូនៗ ចាក់ដោតបំផុត

កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាទិវាបុណ្យម្តាយ ដែលស្របនឹងឱកាសបុណ្យនេះគេបានសង្កេតឃើញមហាជនទូទៅ ពិសេសតារាប្រុសស្រីក្នុងសង្គមសិល្បៈជាច្រើនបានបង្ហោះរូបខ្លួន និង ម្តាយជាទីស្រឡាញ់ ដោយភ្ជាប់ជាមួយការបង្ហាញក្តីដឹងគុណ និង ទំហំចិត្តស្រឡាញ់ចំពោះម្តាយ យ៉ាងផុសផុលលើបណ្តាញសង្គមហ្វេសប៊ុក។

ឃើញតែការបង្ហោះរបស់កូនៗចំពោះម្តាយលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែបើងាកទៅមើលអ្នកនាង អម្ពរ ទេវី ដែលតារាសម្តែងកុនខ្មែរដ៏ល្បីជំនាន់ទសវត្សរ៍ឆ្នាំ ៨០ និង ៩០ វិញ ក្នុងនាមជាម្តាយម្នាក់ អ្នកនាងបែរជាបានបង្ហោះសារចំពោះកូនៗរបស់ខ្លួនទៅវិញ ក្នុងថ្ងៃទិវាបុណ្យម្តាយនេះ ជាមួយពាក្យពេចន៍ផ្តាំផ្ញើយ៉ាងមានអត្ថន័យ និង ចាក់ដោតបំផុត ដែលធ្វើឱ្យមហាជន និង បណ្តាមិត្តភក្តិអ្នកលេងបណ្តាញហ្វេសប៊ុកជាច្រើនភ្ញាក់ផ្អើល ហើយផ្ទុះចុច Like និង ចែករំលែកនូវពាក្យពេចន៍ទាំងនោះព្រាត។

សារផ្តាំកូនៗក្នុងទិវាបុណ្យម្តាយនោះ អ្នកនាង អម្ពរ ទេវី បានរៀបរាប់បែបនេះថា ៖ «Happy Mother’s Day to all the beautiful mothers out there កូនៗជាទីស្រឡាញ់ ចូលកូនចេះស្រឡាញ់បងប្អូនមើលថែរក្សា ការពារ ជួយគ្នាណាកូន។ ម៉ាក់ស្រឡាញ់កូនទាំងអស់គ្នាណាស់ សូមឱ្យកូនម្ដាយបានប្រកបដោយសេចក្ដីសុខ»៕

Leave a Reply

Your email address will not be published.