Sunaree អ្នកនាងមិនត្រឹមតែជាតារាចម្រៀងស្រីម្នាក់ដែលមានសំឡេងពីរោះក្រអួននោះទេ តែអ្នកនាងក៏ជាគណៈកម្មការដែលពោរពេញទៅដោយសមត្ថភាពម្នាក់ដែរ នៅក្នុងពិភពសិល្បៈថៃ។
ដោយឡែក ថ្មីៗនេះតារាចម្រៀងស្រីរូបនេះ ពិតធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និង ចាប់ក្រសែភ្នែកសម្លឹងមើលអ្នកនាងជាខ្លាំង បន្ទាប់ពីអ្នកនាងបានសម្រេចចិត្តកែសម្ផស្សជាលើកដំបូងនៅក្នុងវ័យ ៥៤ ឆ្នាំ ដោយមិនមានការរុញរា ឬ ព្រួយភ័យអ្វីនោះ។
ក្នុងនោះ បន្ទាប់ពីសម្រេចចិត្តវះកាត់កែសម្ផស្សអស់ជាង ១០ ម៉ោងមក ពេលនេះមហាជនស្ទើរតែមើលអ្នកនាងមិនស្គាល់ ព្រោះដោយសារតែរូបសម្រស់ក្រោយកែ ស្អាត ក្មេង ប្លែកជាងវ័យរបស់អ្នកនាង ដែលធ្វើឱ្យគ្រប់គ្នាឃើញហើយ លាន់មាត់ស្ទើរតែគ្រប់គ្នាថា ស្អាតប្លែកខ្លាំងហួសពីការរំពឹងទុកតែម្តង៕