ជីវិ.តធ្លាក់ដល់សូ.ន្យ! សូម្បីតែម្ចាស់បន្ទប់ជួល ផេកខេត ក៏ឲ្យរើឥវ៉ាន់ចេញទាំងយប់ (មានវីដេអូ)

ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពិធីការិនីមានឈ្មោះបោះសម្លេង ផេកខេត មួយរយៈពេលនេះមានបញ្ហាជួបទុក្ខផ្ទួនៗគ្នា ដែលស្វាមីដែលរៀបការជាមួយគ្នាថី្មថ្មោង បានលួចលាក់មានថ្មី។

បញ្ហាជីវិតគូមិនទាន់បានធូរស្បើយស្ងប់ស្ងាត់ផង​ពេលនេះស្រាប់តែផ្ទុះឡើងជាថ្មីម្ចាស់បំណុល២រូប បានធ្វើការបង្ហោះរូបនាងជាសាធារណៈ ធ្វើឲ្យមហាជនកាន់តែមានការភ្ញាក់ផ្អើល និងបង្ហាញក្តីអាណិតអាសូរយ៉ាងខ្លាំង ដែលនាងមានបញ្ហាច្រើនយ៉ាងនេះ។ មិនត្រឹមតែប៉ុណ្ណោះ យប់មិញនេះ មានការធ្លាយជាមួយនឹងវីដេអូមួយ​នៅក្នុងបណ្តាលសង្គម ស្របពេលដែល នាងនិងមិត្ត នាំគ្នារើឥវ៉ាន់នៅក្នុងបន្ទប់ជួលរបស់ខ្លួន។

តាមរយៈការការបកស្រាយនៅក្នុងការឡាយ នាងក៏បានបញ្ជាក់ថា ម្ចាស់បន្ទប់ឲ្យរើចេញ មូលហេតុដោយសារតែនាងមិនបានបង់ប្រាក់ជួលប្រចាំខែ រយៈពេល២ខែមកហើយ។ នៅក្នុងនោះដែរ នាងក៏បន្ថែមថា នាងមិនមានការខឹងអ្វីទេ ព្រោះនេះជាកំហុសរបស់ខ្លួនដែលមិនមានប្រាក់បង់បន្ទប់ ណាមួយម្ចាស់ផ្ទះត្រូវការជួលឲ្យអ្នកផ្សេងដែរ៕

Leave a Reply

Your email address will not be published.