នេះហើយជីវិត! ព្រោះតែ រឿងបំណុល Madona សុខចិត្តលក់ផ្ទះ ដើម្បីដោះបំណុល

ក្រោយពីតារាប្រុស ម៉ាដូណា ទម្លាយត្រូវជាប់បំណុលរហូតដល់ ៥២ម៉ឺនដុល្លារ ព្រោះតែរឿងតុនទីន ដោយសារតែ តុនទីនខូច ដែលធ្វើឲ្យខ្លួនត្រូវរ៉ាប់រងជំនួសអ្នកទាំងនោះ ត្រូវបានបង្ខំចិត្ត បិទទ្វាហាងពេជ្រ និងត្រូវក្ស័យធនថែមទៀតផង។

យ៉ាងណាមិញ រឿងរ៉ាវក្តៅគគុកមួយនេះ បានក្លាយជាប្រធានបទភ្លាមៗ​ នៅលើបណ្តាញសង្គម ដោយមិនទាន់បានប៉ុន្មានផង ស្រាប់តែសមីខ្លួន បែរជាបង្ហោះសារ គួរឲ្យភ្ញាក់ផ្អើល ទៅលើការលក់ផ្ទះមួយ នៅក្នុងខេត្តសៀមរាប ដើម្បីសម្រាប់ ការកាត់សងបន្ដែមទៀតដោយបានលើកឡើងដូច្នេះថា៖

ថ្ងៃនេះខ្ញុំហូរទឹកភ្នែក កាត់ផ្ទះអស់១ទៀតហើយនេះជាផ្ទះរបស់ខ្ញុំនៅសៀមរាបដែលប៉ាម៉ាក់របស់ខ្ញុំរស់នៅជារៀងរាល់ថ្ងៃ ដោយសារខ្យល់អាកាស់ល្អទើបគាត់មិនចង់មកនៅភ្នំពេញវិញ តែពេលនេះខ្ញុំត្រូវបានកាត់ផ្ទះនេះអោយគេដោយសារចេញសងគេរឿងតុងទីង នឹងបំណុលការប្រាក់ជាច្រើន សុំទោសប៉ាម៉ាក់ កូននឹងរកផ្ទះដែលស្រលះនឹងធំទូលាយជាងនេះសំរាប់អ្នកទាំងអស់គ្នា ឆាប់ៗនេះលុយញើសឈាមខ្ញុំ អ្នកធ្វើបាបខ្ញុំ អ្នកនឹងបានមកវិញនៅភាពវិនាសព្រាត់ប្រាស់ ខ្ញុំជឿលើអំពើបាបចុះអ្នកទាំងអស់គ្នាវិញMadona Cute

ម៉ាដូណា

Leave a Reply

Your email address will not be published.