ក្ដៅៗ! តៃវ៉ាន់ រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.១ រ៉ិចទ័រ

នៅ​ថ្ងៃ​ទី ០៩ ខែ​ឧសភា ឆ្នាំ ២០២២ នេះ អគារ​ជាច្រើន​នៅ​តៃវ៉ាន់ បាន​ជួប​ការ​រង្គើ​ខ្លាំង​គួរ​សម ខណៈ​រង​ការ​វាយ​ប្រហារ​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.១ រ៉ិចទ័រ ស្រប​ពេល​ការ​ខូច​ខាត​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​បញ្ជាក់​នៅ​ឡើយ។

គ្រោះ​រញ្ជួយដី​នេះ​ដែរ វាយ​ប្រហារ​ក្នុង​ជម្រៅ ២៧.៥ គីឡូម៉ែត្រ ដោយ​ទីតាំង​ចំណុច​កណ្ដាល​របស់​វា ​គឺ​នៅ​ឈូង​សមុទ្រ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់់ នេះ​បើ​តាម​ការិយាល័យ​ឧតុនិយម​បញ្ជាក់។

គួរ​រំឭក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៦ តៃវ៉ាន់​ធ្លាប់​រង​ការ​វាយ​ប្រហារ​ដោយ​គ្រោះ​រញ្ជួយដី​កម្រិត​ធ្ងន់​មួយ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង ១០០ នាក់​នៅ​ភាគ​ខាង​ត្បូង​កោះ៕

Leave a Reply

Your email address will not be published.