ទម្លាយស្ថានភាពបច្ចុប្បន្នរបស់ Jeab និងស្វាមី បន្ទាប់ពីតស៊ូសងបំណុលជាង ១ លានដុល្លារអស់

ជឿជាក់ថាប្រិយមិត្តភាគច្រើនមុខជាបានស្គាល់ច្បាស់ គូស្វាមីភរិយាតារាចម្រៀងប្រុស Boy Peacemaker និងតារាស្រី Jeab Pijittra ដែលជាគូស្នេហ៍ស្មោះស្ម័គ្រកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គជីវិតរហូតទាល់បានចូលរោងការ។

បើរំលឹកត្រលប់ទៅពេលមុនចូលរោងការ គូស្នេហ៍មួយគូនេះ មហាជនភាគច្រើនបានដឹងច្បាស់ថា Boy និង Jeab ធ្លាប់ធ្លាក់ខ្លួនក្រ ជំពាក់បំណុលគេជាង ៥០ លានបាត (ប្រមាណជាង ១ លាន ៤ សែនដុល្លារ) ព្រោះតែជួបបញ្ហាភ្លើងឆេះ។

យ៉ាងណាមិញ ក្រោយជំនះតស៊ូដឹកដៃគ្នាចូលរោងការបានជាង ៣ ឆ្នាំ ពេលនេះជីវិតប្តីប្រពន្ធគូនេះ មានភាពប្រសើរឡើងហើយ ដោយពួកគេបានដោះបំណុល ដែលជំពាក់រួចរាល់អស់។ ហើយ Jeab ក៏បានសន្សំលុយបើកហាងអាហារជប៉ុនមួយដែលមានយីហោ «Gotoku by Shabu King» ដែលមានទីតាំងនៅក្រុងបាំងកក។

ក្រៅពីមានលុយបើកហាងអាហារ Boy និង Jeab ក៏បានសន្សំលុយធ្វើផ្ទះថ្មីផ្ទាល់ខ្លួន ដែលបច្ចុប្បន្នទើបបានជាង ៣០ ភាគរយហើយ។ លើសពីនេះទៀតអ្នកទាំង ២ ក៏ចាប់ផ្តើមធ្វើរឿងជួយសង្គមផ្សេងៗ ជាពិសេសអំឡុងពេលកូវីដ ដោយមានជាការចែកអំណោយតិចតួចតាមលទ្ធភាពដែលពួកគេធ្វើបាន៕

Leave a Reply

Your email address will not be published.