រំភើបជំនួស! ស្ងាត់ៗ ពូម៉ៅ យកនំខេក មក Surprise ចែដាណា ដោយភ្ជាប់ជាមួយសារយ៉ាងផ្អែមល្ហែមថា…. (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី ដាណា បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកស្រី បានទិញ ឡានទំនើប Lamborghini Urus ពណ៌លឿង

មួយគ្រឿង មក Surprie កូនស្រីសំណព្វចិត្តរបស់ខ្លួន ហើយរថយន្ត Lamborghini Urus នេះ គឺមានតម្លៃថ្លៃណាស់ គឺ ៥០មុឺនដុល្លារ ឯណោះ ។ដោយឡែក ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរថា លោកស្រីពិតជាស្រឡាញ់កូនស្រីម្នាក់នេះខ្លាំងណាស់។ជាក់ស្តែង គេតែងតែឃើញ ក្រុមគ្រួសារ ថៅកែហាងពេជ្រ រូបនេះ

បង្ហាញភាពផ្អែមល្ហែម និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។ក្នុងនោះដែរ នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញស្វាមី ថៅកែហាងពេជ្រ រូបនេះ ដែលគេច្រើនហៅថា ពូម៉ៅ បានយកនំខេកមួយមកឲ្យភរិយារបស់ខ្លួន

ដល់ថ្នាក់ធ្វើឲ្យលោកស្រី ភ្ញាក់ផ្អើល ហើយសួរថា “ក្នុងកម្មវិធីអីដែរ”។ស្រាប់តែ ពូម៉ៅ ឆ្លើយភ្លាម យ៉ាងខ្លីថា ៖ “ឃើញប្រពន្ធហត់ពេក ប៉ុន្មានថ្ងៃនេះ ទិញនំឲ្យប្រពន្ធញុំា ឃើញប្រពន្ធចូលចិត្តញុំានំហ្នឹង ឃើញហត់ ខំប្រឹងទិញឲ្យញុំាណា…”។យ៉ាងណាមិញ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់ថា ៖

គួរអោយស្រលាញ់ម្លេស បងប្រុសស្រលាញ់បងស្រី ខ្លាំងណាស់, អួយ! អៀនណាស់ idol, ញុាំទៅចែ ពូសុំម្ដងតា, ឃើញបងទាំងពីរបែបហ្នឹង ខ្ញុំពិតជារំភើបណាស់ គួរឲ្យស្រឡាញ់ណាស់ គ្រូសាររីករាយ,

ឡើងគីឡូទុកមួយកន្លែងសិន សំខាន់ឆ្ងាញ់។ព្រមទាំងនៅមាន comment ជាច្រើនទៀត សរសើរពីទឹកចិត្ត ពូម៉ៅ ដែលផ្តល់ក្តីស្រឡាញ់យ៉ាងកក់ក្តៅជូនភរិយាខ្លួន។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment