ផ្អើលអ្នកគាំទ្រ! ពេលឃើញ ឈីន រតនៈ បង្ហាញវត្តមានជាបេក្ខភាពចូលប្រឡង Cambodian Idol រដូវកាលទី ៤

នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ យប់មិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលមហាជនអ្នកគាំទ្រវិស័យចម្រៀងទន្ទឹងរង់ចាំបានចាប់ផ្ដើមដំណើរការហើយ គឺកម្មវិធីចាប់ផ្ដើមប្រឡងក្នុងវគ្គ Judge Audition ធ្វើការជ្រើសរើសបេក្ខភាពប្រឡងចម្រៀងជាបន្តបន្ទាប់ក្នុងសប្ដាហ៍ទី ១ នេះ។

ដោយឡែក ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition យប់មិញនេះដែរ ពិតជាបានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ផ្អើលស្រឡាំងកាំងខ្លាំង និងបានបញ្ចេញមតិវែកញែកគ្រប់គ្នា ក្រោយពីបានឃើញវត្តមានរបស់ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ឈីន រតនៈ បានចូលរួមធ្វើជាបេក្ខភាពប្រឡង ដែលបានបង្ហាញសមត្ថភាពដំបូងគេនៃការប្រឡងក្នុងសប្ដាហ៍នេះ និងទទួលបាន Yes ពីគណៈកម្មការទាំងបួននាក់ផងដែរ។

ប៉ុន្តែយ៉ាងណាមិញ ក្រោយពី ឈីន រតនៈ បង្ហាញសមត្ថភាពចប់ កម្មវិធីក៏បានធ្វើការបញ្ជាក់ឱ្យដឹងថា វត្តមានរបស់តារាចម្រៀងស្រីរូបនេះ គ្រាន់តែជាការចូលរួមលើកទឹកចិត្តដល់បេក្ខភាពប្រឡងទាំងអស់ប៉ុណ្ណោះ គឺមិនមែនចូលរួមប្រឡងប្រជែង ដើម្បីយកឈ្នះចាញ់ជាមួយបេក្ខភាពដទៃឡើយ៕

Leave a Reply

Your email address will not be published.