ក្ដៅគគុក! ចាប់គ្រូថ្នាំ ព្យាបាលអ្នកជំងឺដោយឱ្យហូបលាមក និង លាក់សពមនុស្ស ១១ នាក់នៅក្នុងសំណាក់ (វីដេអូ)

កាលពីពេលថ្មីនេះៗ មានរឿងរ៉ាវមួយទៀតហើយ ដែលកំពុងអង្រួនសង្គមថៃឱ្យមានការភ្ញាក់ផ្អើល ដោយមានបុរសជាគ្រូថ្នាំចម្លែកម្នាក់ ព្យាបាលអ្នកជំងឺដោយឱ្យពួកគេហូបលាមក ថែមទាំងមានលាក់សពមនុស្ស ១១ នាក់នៅក្នុងសំណាក់របស់ខ្លួនទៀត។

គ្រូថ្នាំរូបនេះ ជាបុរសមានវ័យចំណាស់ណាស់ទៅហើយ ដោយមានសំណាក់នៅក្នុងខេត្តឆៃយ៉ាភូមិ ប្រទេសថៃ។ ដោយសារតែមានការរាយការណ៍ និងតាមដានពីអ្នកនៅជុំវិញពីសកម្មភាពព្យាបាលជំងឺខុសធម្មតារបស់លោក ដូច្នេះ ក្រុមប៉ូលិសរួមជាមួយនឹងអ្នកពាក់ព័ន្ធទាំងឡាយ ក៏បាននាំគ្នាទៅឃាត់ខ្លួនគ្រូថ្នាំរូបនេះ នៅហ្នឹងកន្លែងភ្លាមៗតែម្ដង។

ក្នុងនោះ គ្រូថ្នាំម្នាក់នេះ ថែមទាំងបានអះអាងថា ខ្លួនគឺជាបិតាអ្នកគ្រប់គ្រងរបស់គ្រប់សាសនាទៀតផង ហើយថែមទាំងបានឱ្យកូនសិស្ស និងអ្នកជំងឺដែលមករកខ្លួន ផឹកទឹកនោម ហូបស្លេះ និង ហូបលាមក ដើម្បីព្យាបាលរោគថែមទៀត។

លើសពីនេះទៅទៀត អ្វីរឹតតែភ្ញាក់ផ្អើលនោះ គេបានប្រទះឃើញសពមនុស្សចំនួន ១១ នាក់ឯណោះ នៅក្នុងសំណាក់របស់លោក បន្ទាប់ពីខាងប៉ូលិសចុះធ្វើការស្រាវជ្រាវ ប៉ុន្ដែគ្រូថ្នាំរូបនេះ បែរជាអះអាងថា សពដែលលោករក្សាទុកទាំង ១១ នេះ គឺកំពុងតែរង់ចាំការឡើងឋានសួគ៌។

ចំណែកឯ កូនសិស្សរបស់គ្រូថ្នាំនេះ បាននាំគ្នាស្រែកតវ៉ាមិនឱ្យខាងប៉ូលិសចូលទៅពិនិត្យ ឬ ឃាត់ខ្លួនគ្រូរបស់ខ្លួនឡើយ តែប៉ូលិសនៅតែអាចឃាត់ខ្លួនគ្រូរូបនេះបានដដែល រួចក៏ត្រៀមស៊ើបអង្កេតបន្ថែម និង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ផងដែរ៕

Leave a Reply

Your email address will not be published.