Naphat សប្បាយអរ​ញញឹម​ញញែម ​ពេល​បើក​កាដូ ​Baifern ​ជូនក្នុង​ថ្ងៃ​កំណើត​

កាលពីពេលថ្មីៗនេះ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃកំណើតអាយុ ២៦ឆ្នាំរបស់តារាសម្ដែងប្រុស Naphat Siangsomboon ក្នុងឆ្នាំនេះ មិនទាន់​មាន​ការ​ជួប​ជុំ​ក្រុម​អ្នកគាំទ្រនៅ​ឡើយ​នោះទេ ​គឺ​បាន​​ត្រឹមតែ​ទទួល​កាដូពី​អ្នកគ្រប់​គ្នា​ពី​ចម្ងាយ។​

យ៉ាងណាមិញ នៅក្នុងថ្ងៃដ៏ពិសេសនោះ ក៏បានឃើញមានកាដូផ្ញើពីតារា​សម្ដែងស្រី ​Baifern ​Pimchanok ​ដែលជាដៃគូសម្ដែង​សក្តិសមរបស់​លោកផងដែរ។ ​ខណៈ​ដែល​កំពុង​បើកប្រអប់​កាដូពីគ្រប់គ្នា ​និងកាដូពិសេស​ពីតួឯកស្រីរូបនេះ ​Naphat ​បានបង្ហាញពីអារម្មណ៍​យ៉ាងរំភើប​សប្បាយចិត្ត ​ញញឹមញញែម​អឹមអៀន ពេលបានឃើញ​នំខេក​ផ្លែ​ឈើ​ជាអក្សរ N យ៉ាងស្អាតពី Baifern។

ជាមួយគ្នានោះ តារាប្រុសរូបនេះ ក៏បាននិយាយទាំង​អារម្មណ៍​រំភើបផង​ដែរថា៖ ​«អរគុណអ្នក​ទាំងអស់គ្នា​សម្រាប់ការ​ជូនពរក្នុងថ្ងៃ​កំណើត​របស់ខ្ញុំ។ ​អរគុណ​​រាល់​ការ​ជូន​ពរ​​ទាំងអស់»៕​

Leave a Reply

Your email address will not be published.