មហាជនព្រួយបារម្ភខ្លាំង! លោកតា ​គង់ ​ណៃ ​ចូល​មន្ទីរ​ពេទ្យ​​ទាំង​យប់​

កាលពីយប់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ មហាជននៅលើបណ្តាញសង្គម​មាន​ការភ្ញាក់ផ្អើល ​និង ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​​នៅពេល​ដែល​ទ​ទួល​បាន​​ដំណឹងថា វិរៈ​សិ​ល្បករ​ជើងចាស់​ដ៏ល្បី​ល្បាញ ​លោកតា ​គង់ ​ណៃ ​ដែល​ជាព្រឹទ្ធា​ចារ្យ​ចាប៉ី​ដងវៃង ​បាន​កំពុង​ពិនិត្យ​សុខភាព ​និង ​សម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រុកកំពង់ត្រាច ខេត្ត​កំព​ត។

ក្នុងនោះដែរ ក៏បានឃើញមហាជនក្នុងបណ្តាញសង្គមជាច្រើនបានសម្ដែងក្តីព្រួយបារម្ភជូនពរដល់លោកតា គង់ ណៃ ​ឆាប់ជា​សះស្បើយ​ពីរោគា​ទាំងពួងនេះ ​ក៏ដូច​ជា​​ឆាប់​មាន​​សុខភាព​ល្អប្រសើរ​ឡើងវិញ៕

Leave a Reply

Your email address will not be published.