អ្នក​គាំទ្រ​តាម​ចំអន់ ​Kim ព្រម​រៀបការ​តែ​មិន​ហ៊ាន​យកកូន ​បែរមក​ធ្វើរឿង​នេះ​ផ្អើល​គេ​គ្រប់គ្នា​

កាលពីពេលថ្មីៗនេះ ទើបតែទទួលដំណឹងល្អខ្លះៗ អំពីគូស្នេហ៍ Mark និង Kimberley បន្ទាប់ពី​តួឯក​ស្រី ​Kim ត្រូវ​បាន​តួឯកប្រុស ​លុតជង្គង់សុំរៀប​ការយ៉ាងរ៉ូមេទិក​​នៅ​ឯ​ប្រទេស​​ស្វីស។ ​បើតាមការបង្ហើប​ឱ្យដឹង ​គម្រោងរៀបចំ​ពិធីអាពាហ៍ពិពាហ៍​របស់គូស្នេហ៍​ផ្អែមល្ហែម​មួយគូនេះ ​គឺប្រហែលជារៀបចំឡើងនៅឆ្នាំក្រោយ។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃមុននេះដែរ តារាស្រី Kimberley ក៏បានសារភាពលះៗថាមិនបានគិតអំពីរឿង​យកកូន​នោះទេ ​ព្រោះខ្លាច​ថា Mark នឹង​ស្រឡាញ់​កូនជាងនាង ខ្លាចគេ​ដកខ្លួនចេញ។​

រហូតមកដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ តារាស្រីរូបនេះ បានបង្ហោះរូបភាពដ៏គួរឱ្យគ្រប់គ្នា​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ​​គឺជារូបភាព​​ក្មេងស្រី​ដែល​នាង​បានកែ​កុនរូប ​ហើយ​ដាក់​ថា៖ ​«Baby Kimberley»។ ភ្លាម​នោះ គ្រាន់​តែបាន​ឃើញក្នុង​ចំណោម​មិត្តរួមអាជីព​របស់នាង ​និង ​អ្នកគាំទ្រ​ម្នាក់ៗបាន​ចូលមក​បញ្ចេញ​មតិហូហែ ​ថែម​ទាំង​និយា​យ​លេ​ប​​ខាយ​ថា បើ Mark និង Kimberley មានកូន ប្រាកដជាគួរឱ្យស្រឡាញ់បែបនេះអ៊ីចឹង៕

Leave a Reply

Your email address will not be published.