បុរសម្នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ នៅឯព្រលានយន្តហោះ O’Hare ក្រុង Chicago ក្រោយធ្វើការបើកទ្វារច្រកបន្ទាន់ រួចដើរឡើងទៅលើស្លាបយន្តហោះ ខណៈយន្តហោះកំពុងតែដំណើរការលើផ្លូវទៅច្រកទ្វារចុះចត។
តាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា អ្នកដំណើរលើជើងហោះហើរលេខ 2478 របស់ United Airlines ចាកចេញពី San Diego បាននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង នៅពេលបុរសម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ បានចាប់ទាញទ្វារច្រកចេញបន្ទាន់នៅជួរទី ២១ នៅវេលាម៉ោងប្រមាណជា ៤ និង ៣០ នាទីភ្លឺថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២។
ក្រោយមកបុរសរូបនោះ ក៏បានរំអិលខ្លួនចុះលើវាលផ្លូវយន្តហោះ មុនត្រូវបានក្រុមបុគ្គលិកព្រលានទាក់ទងខាងអាជ្ញាធរមកឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ ខណៈទោសទណ្ឌយ៉ាងណានោះនៅមិនទាន់បានបញ្ជាក់នៅឡើយនោះទេ៕