ពុ-ទ្ធោ! គឹម លីហ្សា ប្រឹងរកស៊ីមានលុយកាន់ពេញៗដៃ បែរកើតជំងឺស្មានមិនដល់នេះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញជីវិតតារាសម្ដែង គឹម លីហ្សា កាន់តែធូរធាររស់នៅក្នុងជីវភាពហាយសូរមិនធម្មតាទេ ព្រោះថាចាប់តាំងពីត្រឡប់មករស់នៅស្រុកខ្មែរ តារាស្រីរូបនេះបានបង្កើតមុខជំនួញថ្មីៗជាបន្តបន្ទាប់មិនថាផលិតផលថែរក្សាសម្រស់ ហាងលក់ម្ជូរ និងហាងគុយទាវទេ ធ្វើឱ្យអ្នកម៉ាក់កូន ២ រូបនេះ មមាញឹកខ្លាំងក្នុងការមើលថែមុខជំនួញរបស់ខ្លួន។

គឹម លីហ្សា ត្រូវបានមហាជនចាត់ទុកជាអ្នកជំនួញស្រីវ័យក្មេងដែលមានលុយកាន់ពេញៗដៃមួយរូប។ ដោយឡែកខណៈកំពុងជោគជ័យលើជំនួញ ប៉ុន្ដែរឿងដែលមិននឹកស្មានដល់ គឺតារាស្រីរូបនេះមានសម្ពាធផ្លូវចិត្តរហូតត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលទៀតផង។

នៅយប់ថ្ងៃទី ៦ ឧសភា ឆ្នាំ ២០២២ គឹម លីហ្សា បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងបានទៅរកគ្រូពេទ្យផ្លូវចិត្ត ព្រមទាំងបង្ហាញថ្នាំគ្រាប់ជាច្រើនដែលគ្រូពេទ្យបានបើកឱ្យសម្រាប់ព្យាបាលជំងឺ។ ក្នុងនោះ គឹម លីហ្សា មិនបានរៀបរាប់អ្វីច្រើនឡើយ គ្រាន់តែដាក់ Caption មួយយ៉ាងខ្លីថា «សម្ពាធ» ប៉ុណ្ណោះ។

ទន្ទឹមនឹងការបង្ហាញពីអាការជំងឺផ្លូវចិត្តនេះ គឹម លីហ្សា ក៏ទទួលបានការលើកទឹកចិត្តជាច្រើនពីមិត្តភក្ដិក្នុងសិល្បៈ និង បណ្ដាអ្នកគាំទ្ររបស់នាង៕

Leave a Reply

Your email address will not be published.