ដូចដែរបានជ្រាបរួចមកហើយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសោយទិវង្គត កាលពីថ្ងៃទី ២៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ នៅប្រទេសបារាំង ចំណែកឯ អ្នកម្ខាង អ៊ុក ផល្លា ក៏បានសោយទិវង្គត ក្នុងគ្រោះថ្នា.ក់ចរា.ចរ.ណ៍ ក្នុងដំណើរដង្ហែសម្តេចក្រុមព្រះ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងទៅសំណេះសំណាលនិងសួរសុខទុក្ខ ជាមួយប្រជានុរាស្ត្រក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៨។
ទន្ទឹមនឹងនេះ មុនសោយទិវង្គត សម្តេចក្រុមព្រះ និងអ្នកម្ខាង អ៊ុក ផល្លា មានបុត្រាចំនួន២អង្គ ដោយបុត្រាច្បង ព្រះនាម នរោត្តម សុធាឫទ្ធិ ប្រសូតក្នុងឆ្នាំ២០០៣ និងបុត្រាពៅ ព្រះនាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១។