គូស្នេហ៍ខុសវ័យមួយជួរ! New និង Now កំពុងធ្វើឱ្យហ្វេនៗរមួលខ្លួន ពេលបង្ហាញសកម្មភាពស្វីតដាក់គ្នាខ្លាំង

New Wongsakorn ជាតារាប្រុសម្នាក់ដែលកំពុងតែធ្វើឱ្យអ្នកគាំត្រចាប់ក្រសែភ្នែកមើលមិនលែងពីសកម្មភាពស្នេហ៍ ៨ ឆ្នាំ របស់លោក និង គូស្នេហ៍រូបស្រស់ Now Tisanart នោះ។ ចំពោះទំនាក់ទំនងដ៏ស្អិតល្មួតនេះដែរ បាន និង កំពុងតែធ្វើឱ្យអ្នកគាំទ្រជ្រួលជ្រើមចង់ឃើញអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗខ្លាំងណាស់។

បើទោះបីជាមហាជនទទូចចង់ឃើញលោក និង មិត្តស្រីកាន់ដៃគ្នាចូលរោងការឆាប់ៗក៏ដោយ តែ New ហាក់មិនប្រញាប់ឡើយ ដោយលោកនៅតែសាងស្នេហ៍សន្សឹមៗ និង ផ្អែមល្ហែមជារឿយៗជាមួយគូស្នេហ៍មិនដែលដាច់ឡើយ។

ជាក់ស្តែង នៅក្នុងថ្ងៃកំណើតមិត្តស្រី កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ New Wongsakorn បានរៀបចំ Surprise នំដល់មិត្តស្រីយ៉ាងសាមញ្ញ តែមើលទៅហាក់មានក្តីសុខ និង ស្នាមញញឹមណាស់។ អ្វីដែលសំខាន់លោកថែមទាំងពោលពាក្យយ៉ាងមាន័យនេះទៅកាន់មិត្តស្រីនៅក្នុងថ្ងៃកំណើតទៀតថា ៖ «រីករាយថ្ងៃកំណើតក្មេងតូច តែឆ្នាំនេះសង្កេតឃើញថាអូនក្លាយជាមនុស្សធំបន្តិចម្តងៗហើយ ជាពិសេសចិត្តគំនិតអូនតែម្តង បងជូនពរអូនឱ្យមានក្តីសុខ បងនឹងនៅពីក្រោយគាំទ្រអូន និង រង់ចាំមើលភាពជោគជ័យរបស់អូនជានិច្ច ជាពិសេស កុំភ្លេចថែសុខភាព សម្រាកឱ្យបានច្រើនណា»។

ពាក្យពេចន៍ជូនពរដ៏សែនមានន័យនេះ មិនត្រឹមតែសាមីខ្លួនទេដែលឮហើយរំភើបចិត្ត តែសូម្បីតែអ្នកគាំទ្រគូស្នេហ៍របស់អ្នកទាំងពីរ ក៏កំពុងតែលួចច្រណែនព្រោងព្រាតដែរ៕

Leave a Reply

Your email address will not be published.