គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២ នេះ បានឱ្យដឹងពីសេចក្តីជូនដំណឹង ស្ដីពីការអុជកាំជ្រួច អបអរសាទរ ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៦៩ យាងចូល ៧០ ព្រះវស្សា។
ក្នុងនោះ ខាងគណៈកម្មការបានបញ្ជាក់ឱ្យបានដឹងថា ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៦៩ យាងចូល ៧០ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៩:០០ យប់ នៅទីតាំងទន្លេចតុមុខ មុខព្រះបរមរាជវាំង៕