(វីដេអូ) យល់ចិត្តណាស់! ស៊ីន យូប៊ីន ទិញកាដូពិសេស Surprise ខាត់ វៃហាំង យ៉ាងរំភើបចិត្តក្នុងថ្ងៃកំណើត

ពិតណាស់ កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ជាថ្ងៃខួបកំណើតរបស់តារាសម្ដែងប្រុសរូបសង្ហា ខាត់ វៃហាំង ដែលឃើញថាលោកទទួលបានការអបអរ និង ពាក្យពេចន៍ជូនពរជាច្រើនពីមហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តក្នុង និង ក្រៅសិល្បៈ ដែលមានទាំងការ Surprise នំ និង កាដូខួបកំណើតជាបន្តបន្ទាប់ដល់លោកផងដែរ។

ដោយឡែក អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ក្នុងថ្ងៃកំណើតរបស់តារាប្រុសរូបនេះ ក្នុងឆ្នាំនេះដែរ មិនឱ្យរំលងនោះទេ ដែលគេឃើញថា គូស្នេហ៍រូបស្រស់របស់លោក គឺកញ្ញា ស៊ីន យូប៊ីន ក៏បានធ្វើការអបអរ និង Surprise ខួបកំណើតយ៉ាងពិសេសដល់រូបលោកផងដែរ ដោយឃើញថាកញ្ញាបានទិញកាដូដាក់ក្នុងនំខេក ដែលជាកាដូមួយយល់ចិត្តលោក វៃ ហាំង ព្រោះនាងបានទិញរបស់ដែលលោកចង់បាន និង ស្រឡាញ់ពេញចិត្តធ្វើឱ្យរូបលោករំភើបចិត្តខ្លាំងផងដែរ។

វីដេអូដែល ស៊ីន យូប៊ីន ធ្វើការ Surprise ខាត់ វៃហាំង នេះដែរ បានធ្វើឱ្យមហាជនធ្វើការបង្ហាញនូវចិត្តរំភើប និង លួចច្រណែនចំពោះគូស្នេហ៍មួយគូដ៏មានក្ដីសុខនេះ ព្រមទាំងជូនពរឱ្យអ្នកទាំងពីរកាន់តែស្រឡាញ់គ្នា និង មានដំណឹងល្អឆាប់ៗផងដែរ៕

Leave a Reply

Your email address will not be published.