ពុ-ទ្ធោ! មន្ទីរពេទ្យអ៊ុយក្រែន ប្រមាណ ៤០០ កន្លែងត្រូវកម្ទេច ក្រោមការវាយលុកពីរុស្ស៊ី

តាមការចុះផ្សាយរបស់សារព័ត៌មាន The Indians express នៅព្រឹកថ្ងៃទី​៦ ខែឧសភា ឆ្នាំ ២០២២​ នេះបានឱ្យដឹងថា មន្ទីរបញ្ចកោណរបស់អាមេរិកបាននិយាយថា កងកម្លាំងរុស្ស៊ីភាគច្រើនដែលបាននៅជុំវិញកំពង់ផែ Mariupol ពេលនេះបានចាកចេញ ហើយឆ្ពោះទៅភាគខាងជើង ដោយនៅឈរជើងតែកងវរសេនាតូចចំនួន ២ នៅទីនោះ ដែលមានទាហានចំនួន ២ ពាន់នាក់។

ជាមួយគ្នានេះដែល នៅព្រឹកថ្ងៃទី​ ៦ ខែឧសភា ឆ្នាំ ២០២២​ ដដែលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានប្រសាសន៍ថា ៖ «ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបំផ្លិចបំផ្លាញមន្ទីរពេទ្យចំនួន ៤០០ កន្លែង និង ស្ថាប័នវេជ្ជសាស្ត្រផ្សេងទៀត ហើយបានបន្សល់ទុកគ្រូពេទ្យដោយគ្មានថ្នាំដើម្បីព្យាបាល អ្នកជំងឺមហារីក និង​ ថ្នាំផ្សេងសម្រាប់ការវះកាត់»។

លោក Zelenskyy ក៏បានបន្តទៀតថា ៖ «កន្លែងជាច្រើនខ្វះខាត សូម្បីតែថ្នាំនៅមូលដ្ឋាននៅភាគខាងកើត និង ភាគខាងត្បូងអ៊ុយក្រែន ដែលជាសមរភូមិប្រយុទ្ធដ៏សំខាន់»៕

Leave a Reply

Your email address will not be published.