ពិតណាស់ កាលពីយប់ថ្ងៃទី ០៥ ឧសភា កន្លងទៅថ្មីៗនេះ ប្រជាជនខ្មែរពិតជា រន្ធ.ត់ចិត្ត ក្រោយទទួលដំណឹងមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង បងប្រុសបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសារជំងឺបេះដូង ក្នុងជន្មាយុ ៧៣ឆ្នាំ កាលពីរសៀលថ្ងៃដដែរនោះ។
ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃទី ០៦ ឧសភា ប្រជាពលរដ្ឋកម្ពុជា កាន់តែរំជួ.លចិត្ត ក្រោយអានសារបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ដោយអមជាមួយនឹង រូបភាពជាមួយបងប្រុស ក្តោបដៃគ្នាយ៉ាងណែនជា រូបភាព ដាក់លើទំព័រមុខរបស់ទូរសព្ទដៃផ្ទាល់សម្តេច ឃើញហើយពិតជា គួរឲ្យស្រណោះ។
យ៉ាងណាមិញ នាព្រឹកថ្ងៃដដែលនេះ គេក្រឡេកឃើញ សម្តេចតេជោ និងលោកជំទាវ ព្រមទាំងគ្រួសារ បានបាននិមន្តព្រះសង្ឃ ដើម្បីធ្វើពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសដល់វិញ្ញាណក្ខន្ធសព ទិដ្ឋភាពពោរពេញដោយ ភាពក្រៀមក្រំ នៅគេហដ្ឋានផ្ទាល់របស់ ឯកឧត្តម ហ៊ុន ណេង ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕