មិនជ្រើមជ្រួល! ទឹម រដ្ឋា អត់ខ្ចីវះកាត់កែសម្ផស្សនឹងគេ ព្រោះមានបណ្ដាំម្ដាយកាលនៅរស់

មកដល់សម័យបច្ចុប្បន្នជឿនលឿននេះ ការវះកាត់កែសម្ផស្សគឺជារឿងធម្មតាទៅហើយ ជាពិសេសសម្រាប់អ្នកសិល្បៈមួយចំនួន មិនថាក្នុងស្រុក ឬក្រៅប្រទេសនោះទេ មួយចំនួនសុទ្ធតែបានឆ្លង់កាត់មុខកាំបិត ដើម្បីទទួលបានរូបសម្រស់មួយដែលពួកគេស្រមៃចង់បាន បន្ថែមពីលើរូបសម្រស់ចាស់របស់ពួកគេ តែយ៉ាងណាក្នុងនោះក៏មានអ្នកសិល្បៈមួយចំនួននៅរក្សាសម្រស់ធម្មជាតិ មិនខ្ចីប្រឡូកប្រឡាករឿងកែកុននឹងគេ។

និយាយពីភាពជឿជាក់លើសម្រស់ធម្មជាតិ មិនព្រមជ្រួលជ្រើមកែកុនលុបបំបាត់សម្រស់ដើម ថ្មីៗនេះ តារាសម្ដែងរាងខ្ពស់ស្រឡះ ទឹម រដ្ឋា បានទម្លាយពីបណ្ដាំម្ដាយ ដោយអ្នកម្ដាយតារាស្រីរូបនេះ បានផ្ដាំផ្ញើមិនឱ្យកូនស្រីវះកាត់កែកុនខុសពីសម្រស់ធម្មជាតិដែលឪពុកម្ដាយផ្ដល់ឱ្យឡើយ។

ទោះបីជាពេលនេះ ម្ដាយបានទទួលមរណភាពទៅហើយក៏ដោយ ស្រីស្រស់ ទឹម រដ្ឋា នៅតែរក្សាពាក្យសន្យារវាងនាង និង ម្ដាយកាលគាត់នៅរស់ជានិច្ច។
ទឹម រដ្ឋា បានទម្លាយថា ៖ «ខ្ញុំនៅតែរក្សាពាក្យសន្យាតាមបណ្ដាំរបស់ម៉ាក់ គាត់បានផ្ដាំថាឱ្យថែរក្សាសម្រស់ធាតុដើមដែលម៉ាក់ និង ប៉ាធ្លាប់បានផ្ដល់ឱ្យពីកំណើតមក (បណ្ដាំពិតពីអ្នកម្ដាយ)»៕

Leave a Reply

Your email address will not be published.