បាត់មុខមួយវឹបធំ ប៊ុត សីហា ត្រឡប់មកវិញព្រលយពាក្យនេះ ផ្អើលហ្វេនក្នុងហ្វេសប៊ុក

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចងចាំមិនទាន់ភ្លេចលោក ប៊ុត សីហា ដែលជាម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី ១ មិនខាន ហើយក៏ជឿថាមានទស្សនិកជនជាច្រើនដែលនៅតែចងចាំនូវទឹកដមសំឡេងដ៏ពីរោះមុតស្រួចរបស់លោកនាពេលកន្លងមក ដែលធ្លាប់បង្ហើរសំនៀងច្រៀងបំពេអារម្មណ៍ទស្សនិកជន។

ចាប់តាំងពីមានរឿងរ៉ាវអាស្រូវជាប់ខ្លួនមក ប៊ុត សីហា ហាក់បាត់មុខពីវិស័យសិល្បៈ មិនសូវឃើញលោកបង្ហាញខ្លួននៅតាមឆាកតន្រ្តី ឬប៉ុស្ដិ៍ទូរទស្សន៍ឡើយ ចំណែកឯបទចម្រៀងក៏មិនសូវឃើញលេចវត្តមាននៅលើទីផ្សារដែរ។

ដោយឡែកស្រាប់តែថ្មីៗនេះ ប៊ុត សីហា បានលេចមុខបង្ហោះរូបមួយប៉ុស្ដិ៍នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ប៉ុន្ដែរឿងដែលមហាជនចាប់អារម្មណ៍ ប៊ុត សីហា បានភ្ជាប់នូវ Caption បែបលេងសើចថា ៖ «មានអ្នកណានឹកដល់ខ្ញុំ ហើយនិយាយដើមខ្ញុំខ្លះ?»។ ទោះបីជាតារាចម្រៀងប្រុសរូបនេះឃ្លាតឆ្ងាយពីសិល្បៈមួយវឹបធំ តែគេឃើញមហាជនជាច្រើននៅតែស្រឡាញ់គាំទ្រ និង នឹករឭកដល់វត្តមានលោកជាច្រើនផុសផុល៕

Leave a Reply

Your email address will not be published.