នាយក្រូច មានកូនស្រីវ័យក្រមុំស្រស់ស្អាត ហើយថែមទាំងមានជំនាញសិល្បៈផ្នែកនេះទៀត

ប្រិយមិត្តបានស្គាល់រួចមកហើយ នាយក្រូច គឺជាតារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីយុវវ័យគ្រប់ស្រទាប់ជាមួយនឹងទេពកោសល្យកំប្លុកកំប្លែង ជាពិសេសសព្វថ្ងៃលោកកាន់តែទាញយកការចាប់អារម្មណ៍គាំទ្រពីមហាជនកាន់តែខ្លាំងតាមរយៈវីដេអូកំប្លែងខ្លីៗដែលនាយបានតុបតែងខ្លួនជាមនុស្សចាស់ ឬ ធ្វើជាស្រវឹង ជាដើម។

យ៉ាងណាមិញ បើក្រឡេកទៅមើលពីជីវិតឯកជនរបស់តារាកំប្លែងមកពីខេត្តកំពង់ស្ពឺរូបនេះ ក៏កំពុងតែសាងជីវិតគ្រួសារមួយយ៉ាងមានសុភមង្គលជាមួយភរិយា និង មានកូនប្រុសស្រី ២ នាក់ ដែលសុទ្ធសឹងធំៗពេញរូបពេញរាងហើយ។

ដោយឡែកថ្មីៗនេះ នាយក្រូច បានធ្វើឱ្យមហាជនហាក់ចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញលោកបង្ហាញរូបភាពកូនស្រីជាទីស្រឡាញ់ ដែលមើលទៅពេញវ័យក្រមុំហើយស្រស់ស្អាតទៀត កាន់តែពិសេសនោះ កូនស្រីរបស់ តារាកំប្លែងរូបនេះ ក៏មានដុងក្នុងវិស័យសិល្បៈដែរ ដោយឃើញលោកបានដឹកដៃកូនស្រីចេញរកលុយជាមួយគ្នាក្នុងកម្មវិធីមង្គលការ ដែលនាងមានជំនាញផ្នែករាំរបាំអបអរក្នុងកម្មវិធីមង្គលនោះផងដែរ៕

Leave a Reply

Your email address will not be published.