អរតិចអី! Beam រំភើបចិត្តស្ទើរហោះ ពេលដឹងថាប្រពន្ធពពោះលើកទី ២ ជាកូនភ្លោះទៀត

មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមសិល្បៈថៃ ក្រោយតារាចម្រៀង និង សម្តែង Beam Kawee និង ភរិយា បានប្រកាសដំណឹងល្អឱ្យអ្នកគាំទ្របានដឹងថា ខ្លួនកំពុងមានទាយាទភ្លោះមួយគូទៀតហើយ។

ដោយ Beam បានបញ្ជាក់ថា ៖ «Yes, We’re Having Another Twins» ដែលមានន័យជាខ្មែរថា ៖ «បាទ! ពេលនេះយើងមានកូនភ្លោះមួយគូទៀតហើយ»។

បន្ថែមពីនេះ Beam បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ៖ «បច្ចុប្បន្ននេះភរិយាខ្លួន គឺអ្នកនាង Oil បានពពោះជិត ៣ ខែហើយ ដោយនេះគឺជាការពពោះកូនភ្លោះលើកទី ២ តែចំពោះរឿងភេទសុំរង់ចាំសិន តែយ៉ាងណាមិញខាងគ្រួសារទាំងសងខាងវិញ គឺសប្បាយចិត្តខ្លាំងក្រោយដឹងដំណឹងនេះ»។

គួរបញ្ជាក់ឱ្យដឹងដែរថា តារាប្រុស Beam និង ភរិយា Oil មានកូនភ្លោះប្រុស ២ នាក់រួចមកហើយ ដែលមានឈ្មោះថា Phee និង Thee ហើយកូនភ្លោះក្រោយនេះ មហាជនភាគច្រើនបានជូនពរ និងរំពឹងថាជាកូនភ្លោះស្រី៕

Leave a Reply

Your email address will not be published.