សោកស្ដាយ! អតីតតារាភាពយន្តទសវត្សរ៍ ៦០-៧០ លោកស្រី ប៊ុន ចន្ទសោភា តួឯករឿង «ផ្កាថ្កុលមាស» ទទួលមរណភាពថ្ងៃនេះ

ជាដំណឹងដ៏សោកស្ដាយ និង ក្រៀមក្រំបំផុតសម្រាប់សិល្បករ សិល្បការិនី ក៏ដូចជាមហាជនអ្នកស្រឡាញ់គាំទ្រវិស័យភាពយន្តខ្មែរ ដោយនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១១ និង ៤៥ នាទីព្រឹក អតីតតារាភាពយន្តជើងចាស់ទសវត្សរ៍ ៦០-៧០ លោកស្រី ប៊ុន ចន្ទសោភា បានទទួលមរណភាព។

តាមប្រភពពី «ក្រុមព្រះសុរិយា» បានឱ្យដឹងថា អតីតតារាភាពយន្តលោកស្រី ប៊ុន ចន្ទសោភា ទទួលមរណភាពនៅជន្មាយុ ៧៦ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកស្រី ស្ថិតក្នុងភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។

នេះជាដំណឹងដ៏ក្រៀមក្រំបំផុតក្នុងវិស័យភាពយន្តខ្មែរដែលបានបាត់បង់សិល្បការិនីជើងចាស់ដ៏ឆ្នើមរូបនេះ ព្រោះថាលោកស្រីបានបន្សល់នូវស្នាដៃល្បីៗជាច្រើនក្នុងខ្សែភាពយន្តខ្មែរ គឺរឿង «ផ្កាថ្កុលមាស» រឿង «កាត់ត្រើយមហាស្រណោះ» រឿង «ត្រពាំងពាយ» និង រឿង «ផលកម្មខ្ញុំ» ជាដើម៕

Leave a Reply

Your email address will not be published.