ភ្នំពេញ៖ ជុំវិញរឿងរ៉ាវការរិះគន់របស់ តារាកំប្លែងជើងចាស់ លោក ពែកមី ទៅលើវីដេអូលោកគ្រូ មហាជ័យ ចំពោះសកម្មភាពរាំមុខអង្គរវត្ត ដែលអះអាងថាបារមីចូលសន្ធិត ពេលនេះ លោកគ្រូ បានចេញវីដេអូមកវិញតបទៅតារាកំប្លែងពែកមី វិញហើយ។
ដោយឡែក យោងតាមវីដេអូរបស់ លោកគ្រូ មហាជ័យ បានធ្វើការបកស្រាយថាលោកមានបារមីមកកាន់ច្រើនឆ្នាំហើយ កាលដែលលោករាំបែបទន់ភ្លន់ នៅមុខអង្គរវត្ត គឺដោយសារតែបារមីព្រះម៉ែនាគដែលជាអ្នករាំនោះទេ ដោយការបង្ហោះវីដេអូនេះ មានភ្ជាប់ជាមួយសំណេរខ្លីមួយថា៖
និយាយរឿងបងប្រុសតារាកំប្លែងពែកមី អរគុណបងដែលបានយករឿងខ្ញុំមកនិយាយធ្វេីឱ្យផ្អេីលដល់ពុកម៉ែបងប្អូនដែលមិនបានដឹងរឿងអី
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖