អាណិតណាស់! អាយុទើបបាន ៥ ខែ កូនស្រី Pang Ornjira ស្រាប់តែរកឃើញមានជំងឺចម្លែកមួយនេះ

កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្តែងស្រី Pang Ornjira បានស្វាមគន៍កំណើតកូនស្រីដំបូងរបស់ខ្លួន ជាមួយនឹងស្វាមីជាអ្នកជំនួញសាំងហ្គាពួរ នៅឯប្រទេសសិង្ហបុរីផ្ទាល់ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រចូលរួមអបអរសាទរព្រាត។

យ៉ាងណាមិញ ក្នុងនោះ Pang Ornjira ក៏បាននាំកូនស្រីត្រឡប់មកប្រទេសថៃវិញហើយដែរ តែអ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ គឺនាងតូចរូបនេះបាន និង កំពុងតែមានជំងឺចម្លែកម្យ៉ាង ធ្វើឱ្យ Pang ហាក់ព្រួយបារម្ភមិនស្ទើរនោះទេ។

Pang បានឱ្យដឹងថា ការវិវត្តន៍របស់កូនស្រីនាង គឺដំណើរការល្អធម្មតា តែនាងកំពុងតែមានជំងឺម្យ៉ាង ដែលក្រពេញទីរ៉ូអ៊ីតមិនផលិតអរម៉ូនឡើយ។​ ជំងឺនេះបានធ្វើឱ្យកូនស្រីនាងចេញរោគសញ្ញាដូចជា មិនបត់ជើង ខ្លួនឡើងលឿង ហើយភ្លាមៗនាងក៏នាំកូនទៅមន្ទីរពេទ្យ ត្រួតពិនិត្យឈាមមើលទៅក៏ឃើញកូនមានជំងឺនេះឯង តែនៅពេលនេះមិនទាន់មានអ្វីធ្ងន់ធ្ងរទេ វានៅក្នុងកម្រិតធម្មតានៅឡើយ។

Pang បានឱ្យដឹងថា នាងពិតជាកង្វល់ចិត្តណាស់ តែពេលនេះក៏ហាក់ធូរស្បើយទៅវិញហើយ ព្រោះបានទៅជួបពេទ្យរាល់ខែ ហើយពេទ្យក៏ចាំតាមដានមើលកម្រិតអរម៉ូនរបស់កូនស្រីនាងជាប្រចាំ ថាវានៅក្នុងកម្រិតធម្មតាឬទេ ហើយគេក៏ត្រូវញ៉ាំថ្នាំរាល់ថ្ងៃ គឺដូចជាបញ្ចូលអរម៉ូនឱ្យនាងផងដែរ៕

Leave a Reply

Your email address will not be published.