(វីដេអូ) ដាក់សពលើមេរុរៀបចំបូជាហើយ បែរជាសង្ស័យសពរស់ឡើងវិញ នាំគ្នាសែងចុះមកក្រោម ផ្អើលពេញភូមិ

មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ជុំវិញរឿងរ៉ាវពីធីបុណ្យសពមួយនៅកម្ពុជា ដែលកំលុងពេលបងប្អូនសាច់ញាតិរៀបចំបូជាសព និង បើកមើលមុខលើកចុងក្រោយនោះ បែរជាគេសង្ស័យថាសពរស់ឡើងវិញ រហូតសាច់ញាតិនាំគ្នាសែងពីមឈូស ចុះមកក្រោមវិញ។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈផេកមួយដែលមានឈ្មោះ វណ្ណា ព័ត៌មាន-Vanna News បានបង្ហាញវីដេអូប្រមាណជិត ០៦ នាទី ដែលបញ្ជាក់ពីសកម្មភាពសាច់ញាតិសព នាំគ្នាសែងសពចេញពីក្នុងមឈូសវិញ ដោយពួកគេសង្ស័យថា សពដែលរៀបនឹងបូជានោះ នៅមានជីវិតនៅឡើយ។

ក្រោយលើកចុះមកដល់ក្រោម គេសង្កេតឃើញបងប្អូនសាច់ញាតិ នាំគ្នាបក់ខ្យល់ផង ច្របាច់ដៃច្របាច់ជើងជូនសពផង ក្រែងមានសង្ឃឹមបានរស់ឡើងវិញ ខណៈនេះជារឿងដ៏ចម្លែក និង គួរឱ្យភ្ញាក់ផ្អើល កម្របានឃើញពីមុនមក។

គួរបញ្ជាក់ដែរថា រឿងរ៉ាវស្លាប់ហើយសង្ស័យរស់ឡើងវិញនេះ យើងបានស្គាល់ច្បាស់ពីអត្តសញ្ញាណ និង ទីតាំង ភូមិស្រុក ខេត្ត ថាបានកើតឡើងនៅឯណានោះទេ តែយ៉ាងណាយើងនឹងព្យាយាមរកប្រភពបញ្ជាក់ឱ្យបានច្បាស់ជាងនេះនៅក្រោយ៕


Leave a Reply

Your email address will not be published.