កាន់តែធ្ងន់! មនុស្ស ២៥ នាក់ហើយ ត្រូវបា. ត់ប.ង់ជី.វិត ដោយ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ នៅឥណ្ឌា

រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា ប្រកាស​មាន​អ្នក​ស្លាប់​ដោយ​រលក​កម្ដៅ​ចំនួន ២៥ នាក់ តាំង​ពី​ចុង​ចែ​មីនា​មក ដែល​ចំនួន​នេះ គឺ​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៥ ឆ្នាំ​មក​នេះ។

បើ​តាម​មន្ត្រី​ប្រចាំ​រដ្ឋ Maharashtra បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​រលក​កម្ដៅ​នោះ គឺ​ភាគ​ច្រើន​រស់​នៅ​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល។ ព្រម​គ្នា​នឹង​រដ្ឋ Maharashtra តំបន់​ផ្សេង​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​ឥណ្ឌា ក៏​មាន​មនុស្ស​ស្លាប់​ដោយ​អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ​ផង​ដែរ។

ជាក់​ស្ដែង នៅ​រដ្ឋ Odisha មាន​បុរស​ចំណាស់​វ័យ ៦៤ ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយ​រលក​កម្ដៅ​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២២ ខណៈ​ពលរដ្ឋ​រាប់​រយ​នាក់​ផ្សេង​ទៀត​ក្នុង​តំបន់ ត្រូវ​ព្យាបាល​នៅ​ពេទ្យ ដោយសារ​អាកាសធាតុ​ក្ដៅ​ដូច​ភ្លើង​នេះ៕

Leave a Reply

Your email address will not be published.