ទាក់ទងគ្នាមួយសន្ទុះធំមក ពេលនេះ Marie ដាច់ចិត្តធ្វើរឿងនេះជាមួយគូស្នេហ៍លើកដំបូងហើយ

អស់រយៈពេលជាង ១ ឆ្នាំទៅហើយ ដែលតារាស្រី Marie Broenner និង អតីតមិត្តប្រុសរបស់នាង គឺតារាប្រុស Gun Naphat បានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នានោះ។ បន្ទាប់ពីបញ្ចប់ស្នេហ៍ចាស់មិនបានប៉ុន្មាន តារាស្រី Marie Broenner ហាក់មិនបានទុកបេះដូងឱ្យទំនេរឡើង នាងក៏បានបើកបេះដូងទទួលតារាប្រុស Pitt Karchai មកព្យាបាលរបួសចាស់ភ្លាមៗ។

ក្រោយបើកបង្ហាញពីទំនាក់ទំនងស្នេហ៍ថ្មីជាមួយតារាប្រុសរូបសង្ហា Pitt Karchai ឱ្យមហាជនបានស្គាល់មក ឃើញថា Marie ហាក់មានស្នាមញញឹមច្រើន ដែលមើលទៅដូចមានក្តីសុខខ្លាំង។ លើសពីនេះទៅទៀត ថ្មីៗនេះគូស្នេហ៍អ្នកទាំងពីរបានកំពុងតែធ្វើឱ្យមហាជនលួចច្រណែនជាខ្លាំង បន្ទាប់ពីមិត្តប្រុសរបស់នាងបានបង្ហោះរូបភាពគូដ៏សែនផ្អែមល្ហែមជាលើកដំបូងនៅលើគណនី IG ផ្ទាល់ខ្លួនរបស់លោក ថែមទាំងភ្ជាប់ជាមួយសារជូនពរ Marie ក្នុងថ្ងៃកំណើតថា ៖ «Birthday girl @marie_broenner»។

ជុំវិញរូបភាពគូលើកដំបូងរបស់អ្នកទាំងពីរមួយសន្លឹកនេះដែរ បាន និង កំពុងតែធ្វើឱ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរនោះទេ ព្រោះមិនត្រឹមតែជាស្នេហ៍ផ្អែមល្ហែមនោះទេ តែបើនិយាយពីភាពស័ក្តិសមវិញក៏មិនធម្មតាដែរ មើលទៅសមគ្នាណាស់៕

Leave a Reply

Your email address will not be published.